អភិបាលខេត្តកំពង់ធំ ដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ នៃការត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលខេត្តកំពង់ធំ ដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ នៃការត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ

     (កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុងស្រុកទាំង៩ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ នៃការត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានទីតាំងនៅស្តាតថ្មី ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

       នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ដើម្បីឱ្យដំណើរការរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កិច្ចការរបស់ក្រុង/ស្រុក ការតាំងពិព័ណសមិទ្ធិផលនានា ត្រូវរក្សាទុកមួយយប់ និងកម្មវិធីលេងកម្សាន្តទាំងយប់ទាំងថ្ងៃសម្រាប់ទុកឲ្យប្រជាពលរដ្ឋទូទៅបានឃើញ និងស្វែងយល់ទាំងអស់គ្នា។ ជាមួយគ្នានោះដែរ ក្រុមការងារបានបង្ហាញនូវផ្ទាំងរូបភាព ដើម្បីពិភាក្សាពីផែនការលម្អិតប ត្រៀមរៀបចំកែលម្អសោភ័ណ្ឌភាពក្នុងបរិវេណពិធី និងជុំវិញពិធី ត្រៀមរៀបចំប័ណ្ណចូលរួម និងផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ឱ្យមានសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋទាំងមូល។

        ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកឡើងថាដើម្បីឱ្យដំណើរការព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានប្រសិទ្ធភាព និងប្រកបដោយរលូន ថ្នាក់ដឹកនាំខេត្ត និងរៀបចំប្រជុំបន្តទៀតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឱ្យប្រធានមន្ទីរជុំវិញខេត្ត ត្រូវតែមានរបាយការណ៍មួយពិតប្រាកដ និងជាក់លាក់ ដើម្បីរៀបចំទីតាំងដាក់តាំងពិព័រណ៍ឲ្យមានភាពស្រស់ស្អាត ក្នងការទាក់ទាញភ្ញៀវជាតិ ភ្ញៀវអន្តរជាតិមកទស្សនា និងកម្សាន្តឱ្យបានច្រើនកុះករ។ សម្រាប់ដង្ហែព្រះអគ្គីកីឡា ត្រូវរៀបចំវេទិកា និងពិធីស្វាគមន៍ដល់ភ្ញៀវទាំងអស់ដែលអញ្ជើញមកដល់ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ពីស្រុកស្ទោង រហូតដល់ស្រុកទាំងគោក ឱ្យប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមឲ្យបានច្រើន ពិសេសកីឡាករគ្រប់ប្រភេទ តារាចម្រៀង សិល្បៈចូលរួមលើកទឹកចិត្ត មានភាពក្លាហានដើម្បីឲ្យប្រទេសកម្ពុជាមានភាពចម្រើន។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here