អភិបាល ស្រុកស្ទោង បានដឹកនាំបង្កើតព្រឹត្តិការណ៍រត់សប្បាយៗ នៅទីរួមស្រុកស្ទោង ដើម្បីអបអរសាទរសង្ក្រាន្ត ឆ្នាំថ្មី និងអបអរសាទរព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលឆាប់ខាងមុខនេះ

0
42

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោក សាយ គឺមឡម អភិបាល ស្រុកស្ទោង និងសហការី បានដឹកនាំព្រឹត្តិការណ៍រត់សប្បាយៗ នៅទីរួមស្រុកស្ទោង ដើម្បីអបអរសាទរសង្ក្រាន្ត ឆ្នាំថ្មី និងអបអរសាទរព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Game ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Game ) ដែលនឹងប្រារព្ធឡើងនៅកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះក្នុងពេលឆាប់ខាងមុខនេះ។ លោក សាយ គឹមឡម បានបន្ថែមថាព្រឹត្តិកាណ៍រត់សប្បាយៗ ដើម្បីអបរសាទរព្រឹត្តិកាណ៍ទាំងពីរខាងលើអាចកើតមានទៅបានក៏ដោយសារស្រុកទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះផងដែរលោក សាយ គឺមឡម អភិបាល ស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់គណ:កម្មការ និងអត្តពលិកគ្រប់រូប ដែលបានអញ្ជើញមកពីការិយាល័យអង្គភាពជំុវិញស្រុក និងចំណុះសាលាស្រុក គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារឯកជន NGO កងកម្លាំងទាំងបី ម្ចាស់គម្រោងអភិវឌ្ឍន៍នានា មហាជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការ។ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ថវិកាអញ្ជើញមកចូលរួម ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅបានយ៉ាងរលូន ស្និទ្ធស្នាល កក់ក្តៅ និងសប្បាយរីករាយបំផុតតាមការតាមការគ្រោងទុក។

ជាចុងក្រោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាំវនាវដល់ មហាជន និងយុវជនឲ្យចូលរួមរួមលេងកីឡាដើម្បីសុខភាព មិត្តភាពនិង កិច្ចការមនុស្សធម៌ ហើយជូនពរមានសិរីសួស្តី ក្នុងឆ្នាំថ្មីទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់សប្បាយៗនេះ មានចំងាយ៤៥០០ម៉ែត្រ ហើយមានអត្តពលិកចូលរួមសរុមចំនួន៤៣០នាក់ ស្រី១៥៨នាក់ ហើយគ្រប់អត្តពលិកទាំងអស់ដែលបានមកដល់ទីបញ្ចប់សុទ្ធតែទទួលបាននូវ អាវយឺត និងមេដាយលើទឹកចិត្តម្នាក់មួយ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here