គ្រួសារអតីតយុទ្ធជនចំនួន១០គ្រួសារ កំពុងរស់នៅលើដីសម្បទាសង្គមកិច្ចខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌ ពីប្រធានមន្ទីរជុំវិញខេត្

0
77

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គ្រួសារអតីតយុទ្ធជនចំនួន១០គ្រួសារ កំពុងរស់នៅលើដីសម្បទាសង្គមកិច្ចខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌ ពីប្រធានមន្ទីរជុំវិញខេត្ត
  
     (កំពង់ធំ)÷ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តកំពង់ធំ បានជំរុញឲ្យប្រធានមន្ទីរជុំវិញខេត្ត អង្គការដៃគូផ្សេងៗ និងសប្បុរសជនក្នុងនិងក្រៅប្រទេស បានចូលរួមផ្ដល់ជាសម្ភារៈនិងថវិកាមួយចំនួន ផ្តល់ជូនដល់គ្រួសារអតីតយុទ្ធជនដែលកំពុងតែរស់នៅមានជីភាពខ្វះខាត។ អាស្រ័យហេតុនេះហើយ បានជាមន្ទីរព័ត៌មាន មន្ទីរកិច្ចការនារី មន្ទីរផែនការ មន្ទីរអភិវឌ្ឍន៍ជនបទ និងរតនាគារខេត្តកំពង់ធំ បាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន១០គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ស្ថិតនៅលើដីសម្បទានសង្គមកិច្ចនៅភូមិដងក្តារ ឃុំក្រយា  ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២៣។

      លោកស្រី ម៉ៃ ម៉ារិន អនុប្រធានមន្ទីរព័ត៌មាន បានរាយការណ៍ថា អតីតយុទ្ធជនចំនួន១០គ្រួសារដែលមានដីនិងមានជម្រកស្នាក់នៅសមរម្យនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងមានគ្រប់លក្ខខណ្ឌក្នុងការទទួលបានដីសម្បទានសង្គមកិច្ច បានអញ្ជើញមកចាប់ឆ្នោតទទួលយកក្បាលដីក្នុង១គ្រួសារ បានផ្ទះមួយខ្នងដែលមានទំហំ០៧ម៉ែត្រ×០៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ ប្រកបដោយភាពយុត្តិធម៌ ។

      ឆ្លៀតក្នុងឱការនេះឯកឧត្តម ភោគ ចន្ទរដ្ឋា ប្រធានមន្ទីរផែនការខេត្តកំពង់ធំ បានមានប្រសាសន៍ថា បច្ចុប្បន្នគ្រួសារអតីតយុទ្ធជនទាំងអស់បានមករស់នៅនិងបង្កបង្កើនផលនៅលើដីសម្បទានសង្គមកិច្ច និងផ្ទះបានគ្រប់ចំនួនរួចរាល់ហើយ តែបងប្អូននៅមានជួបផលលំបាកមួយចំនួនដូចជាប្រព័ន្ធអគ្គិសនី និងអណ្ដូងទឹកស្អាត មិនទាន់មានគ្រប់គ្រាន់ ហើយក្នុងរដូវវស្សានេះទីតាំងមួយចំនួនត្រូវលិចទឹកផងដែរ ។

     ជាចុងក្រោយឯកឧត្តម ភោគ ចន្ទរដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ តែងតែគិតគូរគ្រប់ពេលវេលាដល់ការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជននៅទីនេះ ព្រមជាមួយនេះ សម្ដេចតេជោបានផ្តល់ផ្ទះសម្រាប់ជូនបងប្អូនស្នាក់នៅ និងដីធ្លីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត និងការផ្ដល់វ៉ាក់សាំង ជាអទិភាពដើម្បីការពារអាយុជីវិតមិនឲ្យឆ្លងមេរោគកូវីត-១៩។ សំណូមពរឲ្យបងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារត្រូវខិតខំការពារសុខភាពនិងខិតខំដាំដំណាំបន្ទាប់បន្សំនៅតាមលំនៅដ្ឋាន ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

     បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ បាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រិត្តបណ្ឌិត និងបានប្ដេជ្ញាចិត្តដាច់ខាតគាំទ្រសម្ដេចតេជោហ៊ុនសែន លុះអវសានជីវិត ព្រមទាំងខិតខំអភិវឌ្ឍលំនៅដ្ឋាន ឱ្យមានការរីកចម្រើនបន្ថែមទៀត ។ សូមអរគុណដល់ប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ បាននាំយកនូវអំណោយនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១០គ្រួសារ បងប្អូនអតីតយុទ្ធជន។

      គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូននៅក្នុងពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ  មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ អំបិល ស្ករស ប៊ិចេង ទឹកសុទ្ឋ សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនទៀតផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here