ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងរបាយការណ៍ប្រចាំខែមីនា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

0
82

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងរបាយការណ៍ប្រចាំខែមីនា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

    (កំពង់ធំ)÷ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងរបាយការណ៍ប្រចាំខែមីនា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ដើម្បីរកចំណុចខ្លាំង និងសំណូមពរមួយចំនួន នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

    ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈនៃកិច្ចប្រជុំ÷ ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៤៥ របស់ក្រុមប្រឹក្សាខេត្ត  ពិនិត្យ និងអនុម័តរបាយការណ៍
ប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត បញ្ហាប្រឈមណោះស្រាយនិងសំណូមពរមួយចំនួន ដើម្បីពិភាក្សា និងកែមល្អឲ្យបានល្អ មានភាពរីកចម្រើនជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។

     ឯកឧត្តម ឈុន ឈន់ បានបន្ថែមទៀតថា កិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់របាយការណ៍ប្រចាំខែ និងត្រៀមរៀបចំផែនការមួយចំនួន ក្នុងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៣នេះរួមមាន ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ពិធីសម្ភោធកាត់ខ្សែបូស្ពានឆ្លងស្ទឹងសែនៈ ជាអំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិធីរៀបចំសង្ក្រានកំពង់ធំ នៅក្រុងស្ទឹងសែន ពិធីទទួលភ្លើងគុបកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឆ្លងកាត់ខេត្តកំពង់ធំ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលទាមទារឲ្យគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាគណៈឯកភាពក្រុងស្រុក មន្ទីរវិស័យនានា និងមន្ត្រីរាជការទាំងអស់ ចូលរួមសកម្មបន្ថែមទៀត ដើម្បីរៀបចំកិច្ចការ ការងារខាងលើនេះបានល្អបន្តទៀត ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

      ជាមួយគ្នានេះផងដែរឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំបានថ្លែងថា ការជួយកែល្អឯកសារទិន្នន័យមួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីរកដំណោះស្រាយឲ្យសមហេតុផល សម្រាប់ឱ្យក្រុមការងារគាត់វាយតម្លៃបន្តទៀត ព្រមទាំងមានការចុះនៅតាមមូលដ្ឋានប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់សកម្មភាពជួសជុលផ្លូវនៅក្នុងក្រុងស្ទឹងសែន នៅតែបន្តធ្វើឲ្យបានឆាប់រហ័សព្រមទាំងឲ្យមានគុណភាពជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ មកចូលរួមពិធីបុណ្យសង្ក្រាន្តខេត្តកំពង់ធំនៅសួនស្ទឹងសែននាពេលខាងមុខនេះ។ សូមឱ្យសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ចុះពិនិត្យតាមដានបន្ថែមទៀត រាល់បញ្ហាប្រឈមមួយចំនួនដែលកើតឡើងនៅក្នុងមូលដ្ឋាន ដើម្បីយកមករកដំណោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here