
កំពង់ឆ្នាំង ÷ សមត្ថកិច្ច រដ្ឋបាល ជលផល ខណ្ឌកំពង់ឆ្នាំង កងរាជអាវុធហត្ថស្រុកជលគិរី សហការជាមួយគណ:បញ្ជា ការឯកភាព ស្រុកជលគិរី, សហគមន៍នេសាទ ភូមិស្វាយរំពារសែនជ័យ បានចុះបង្រ្កាប បទល្មើសនេសាទ របាំងស្បៃមុង នៅក្នុងដែននេសាទ ឃុំកំពង់ អុស ស្រុកជលគិរី។
ការបង្ក្រាបនេះ បានធ្វើឡើង នៅ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំ ដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ។
លទ្ធផល នៃការបង្ក្រាបរួមមាន÷
-របាំងស្បៃមុង ១៥កន្លែង ប្រវែង៣០០ ម៉ែត្រ។
-លូស្បៃមុង ចំនួន ១៥គ្រឿង
-បង្គោល ចំនួន ៣០០ដេីម
-ចាក់លែងកូនត្រី ចំនួន ៥០ គីឡូក្រាម។
ក្នុងប្រតិបត្តិការនេះ ប្រើប្រាស់ កម្លាំងសរុប ១៣នាក់ និង មធ្យោបាយ កាណូតបាឡា ០៤ ចំនួនគ្រឿង។
គួរបញ្ជាក់ផងដែរថា ករណីបង្ក្រាបនេះ បានធ្វើឡើងជាបន្តបន្ទាប់ ទូទាំងដែននេសាទ ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការណែនាំ យ៉ាងចិត្តទុកដាក់ ពីលោកនាយខណ្ឌ លី ឡា និងភាពទទួលខុសត្រូវ ពី អ្នកដឹនាំកម្លាំងចុះបង្ក្រាប តួយ៉ាងដូចជា លោកនាយខណ្ឌរង អ៊ូសោភ័ណ ជាដើម៕ (អត្ថបទ និងរូបភាព ដោយ លោក ហ៊ី ឈុនលី