កម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច មុខព្រែកតាសោម ដល់មុខព្រែកជើងលោង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច មុខព្រែកតាសោម ដល់មុខព្រែកជើងលោង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ
   
      (កំពង់ធំ)÷នៅថ្ងៃអង្គារ ០៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦  ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចជ្រោយវែង និងមុខព្រែកតាសោម ដល់មុខព្រែកជើងលោង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 
    
    ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង ជាប្រធានក្រុមការងារ វរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសហការីបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច មុខព្រែកតាសោម ដល់មុខព្រែកជើងលោង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ និងផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជានេសាទដែលនេសាទនៅលើទឹកដីភូមិសាស្ត្រ ក្នុងតំបន់ហាមឃាត់ ដើម្បីការពារពូជត្រីឲ្យបានគង់វង្ស ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ ។ 
    
      ក្រុមជំនាញបានចុះប្រតិបត្តិការ ទទួលបានលទ្ធផលបង្ករសំណុំរឿងបាន ចំនួន១ករណីរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន២៩របាំង ប្រវែង៨០០ម៉ែត្រ ឡុកចំនួន៥៩គ្រឿង លប/លូចំនួន៥៩មាត់ បង្គោលចំនួន៣២៥ដើមចាក់លែងត្រីស្រស់ចំរុះចំនួន ២០គីឡូក្រាមចូលទន្លេវិញ ។

        សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រើមធ្យោបាយការណូត ចំនួន២គ្រឿង  អស់ប្រេងចំនួន៣០លីត្រផងដែរ ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here