រកឃើញហើយ ឃាតករអា ក បុរសម្នាក់ស្លាប់ កំពុងដេកនៅក្រោមផ្ទះ គឺជាប្រពន្ធ ព្រោះតែ….(សូមអានខាងក្រោម)

0
47

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឃាតករដែលអាករ បុរសជាប្ដីម្នាក់ស្លាប់នៅក្រោមផ្ទះគឺជាប្រពន្ធ ឥទ្បូវត្រូវបានឃាត់ខ្លួនបានហេីយ

កំពង់ធំ: ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ កំលាំងជំនាញរបស់ស្នងនគរបាលខេត្ត បានសហការជាមួយកំលាំងជំនាញនគរបាលស្រុកប្រាសាទបល្ល័ង្កបានធ្វើការស្រាវជ្រាវរហូត
ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនបានជនសង្ស័យដែលជាឃាតករមានឈ្មោះ លាវ លុយ ភេទស្រី អាយុ៤៣ឆ្នាំរស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក គឺជាប្រពន្ធជនរងគ្រោះឈ្មោះ យុន សារៀង!

គួររំលឹកផងដែលថា!ករណីឃាតកម្មខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នៅក្នុងភូមិឃុំកើតហេតុខាង។

ខណៈជនរងគ្រោះជាប្តីកំពុងតែដេកលង់លក់នៅលើគ្រែក្រោមផ្ទះ ក្រោយពីបង្កហេតុរួចជនសង្ស័យដែលជាឃាតករបានរត់គេចខ្លួនបាត់!

សមត្ថកិច្ចបានប្រាប់ថា!បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យបានសារភាពថា!តាំងពីរៀបការនិងគ្នាមករូបគាត់នឹងប្តីដែលគាត់សម្លាប់នោះមានកូនចំនួន២នាក់ជាចំណងដៃ ប្រុសម្នាក់ និងស្រីម្នាក់ តែពួកកូនៗរបស់គាត់បាននាំគ្នាទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញអស់ហើយ នៅសល់តែពួកគាត់ពីនាក់ប្តីប្រពន្ធនោះទេ ចំណែកមូលហេតុដែលបង្ខំចិត្តរបស់គាត់ ឲ្យដាច់ចិត្តហ៊ានសម្លាប់ប្តីគាត់នេះ ក៏ដោយសារតែអស់រយៈពេលប្រហែលជាបីឆ្នាំមកហើយ ដែលប្តីរបស់គាត់បែកគំនិតមានស្រីផ្សេង ហើយតែងតែរករឿងឈ្លោះប្រកែក និងវ៉ៃដំច្រំធាក់មកលើរូបគាត់ជាប្រពន្ធស្ទើគ្មានលស់ថ្ងៃនោះទេ ឯរឿងលុយកាត់វិញនោះ ចាប់តាំងពីប្តីមានស្រីមក ប្តីមិនដែលឲ្យលុយកាក់ដល់រូបគាត់ជាប្រពន្ធយកមកចាយវាយឬក៏ទិញម្ហូបអាហារនោះដែរ គឺប្តីរបស់គាត់មើលនិងចាំចាប់តែកំហុសរបស់គាត់ជានិច្ច គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះទេ ធ្វើឲ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធជួបតែរឿងក្តៅក្រហាយ រូបគាត់ជាប្រពន្ធដេកឱបទុក្ខរងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ រួមជាមួយនឹងការជេរប្រមាថមើលងាយនិងវាយដំ ទើបធ្វើឲ្យគាត់ដាច់ចិត្តសម្លាប់ នៅពេលដែលឱកាសល្អមកដល់ ពេលឃើញប្តីរបស់គាត់មកពីរកស្រីវិញ ហើយប្រាស់ខ្លួនដេកនៅលើគ្រែក្រោមផ្ទះនោះ គាត់ក៏យកកាំបិតមកកាប់ផ្តាច់បំពុងករប្តីរបស់គាត់ដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេច ហើយរូបគាត់ក៏រត់គេចខ្លួនបានមួយរយៈ ទើបសមត្ថកិច្ចចាប់ខ្លួនបាន!

ក្រោយពីកសាងសំណុំរឿងរួចជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធធនាគរខេត្តនៅល្ងាចថ្ងៃទី២៤ ខែមីនា នេះទៅតាមអំណាចនៃតុលាការខេត្តកំពង់ធំ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here