សកម្មភាពលួចភ្ជួរដី នៅក្នុងតំបន់ហាមឃាត់តំបន់បឹងកណ្ដោល ស្ថិតនៅក្នុងឃុំភ្នៅ ស្រុកសន្ទុក មានការបើកដៃពីអាជ្ញាធរស្រុក

0
26

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សកម្មភាពលួចភ្ជួរដី នៅក្នុងតំបន់ហាមឃាត់តំបន់បឹងកណ្ដោល ស្ថិតនៅក្នុងឃុំភ្នៅ ស្រុកសន្ទុក មានការបើកដៃពីអាជ្ញាធរស្រុក

កំពង់ធំ ៖ សកម្មភាពលួចភ្ជួរដី នៅក្នុងតំបន់ហាមឃាត់តំបន់បឹងកណ្ដោល ស្ថិតនៅក្នុងឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីព្រៃលិចទឹកនៅវាលបឹងកណ្ដោលបឹងផ្ទោលជ្រាលកក់ គឺជាព្រៃរនាម សុទ្ធតែដើមរាំងដើម,ភ្នំភ្នែង ដុះជិត អតីតកាលព្រៃរនាមវាលបឹង។ យ៉ាងណាក៏ដោយព្រៃរនាមនៅវាលបឹងកណ្ដោល និងបឹងផ្ទោលជ្រាលកក់ ទើបតែរលាយអស់រយៈពេលបីឆ្នាំមកនេះទេ។

ប្រភពបានឱ្យដឹងថា ដោយសារតែមានការឃុបឃិតគ្នា ពាក់ព័ន្ធនឹងអំពើពុករលួយ ព្រៃរនាមនៅបឹងកណ្ដោលនេះ ត្រូវរលាយអស់រហូតមកដល់សព្វថ្ងៃនេះ ដោយមានក្រុមជនមួយក្រុម ដែលមាន៖ ទី១.មេខ្លោងបំផ្លាញព្រៃរនាមនៅវាលបឹងកណ្ដោល ឈ្មោះ លាវ គីរាម, ទី២. ឈ្មោះ រិន (ត្រូវជាប្អូនមេក្លោង លាវ គីរាម)។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ ឈ្មោះ រិន ដែលត្រូវជាប្អូនរបស់មេខ្លោងបំផ្លាញព្រៃលិចទឹក បានដឹកនាំគ្រឿងចក្រត្រាក់ទ័រ ចំនួន 2-3គ្រឿង ទៅលួចភ្ជួរដីចាប់ពីមាត់បឹងកណ្ដោលខាងលិចទៅរាប់រយហិចតា ដោយសារតែមានការឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន។

លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានប្រាប់ តាមប្រព័ន្ធតេឡេក្រាមថា ពាក់ព័ន្ធករណីដីនៅចំណុចនោះ លោកមានឯកសារ បើចង់មើលបាន អ្នកសារព័ត៌មានយើងក៏សូមឲ្យបាញ់ឯកសារតាមប្រព័ន្ធតេឡេក្រាមមក។ ក្រោយមកមិនដឹងឯកសារនៅឯណាស្ងាត់ឱ្យឈឹងសូន្យតែម្ដង។ ប្រភពមួយទៀតបានបញ្ជាក់ថា ការផ្គត់ផ្គង់គ្រប់បែបយ៉ាងទៅលើមន្ត្រីមួយចំនួននៅក្នុងស្រុកសន្ទុកមានកម្មវិធី ឬក៏ត្រូវការទៅណាម្ដងម្កាល គឺមេខ្លោងបំផ្លាញព្រៃលិចទឹកឈ្មោះ លាវ គីរាម នេះផ្គត់ផ្គង់ឲ្យជានិច្ច។

ពលរដ្ឋស្នើសុំទៅដល់ក្រសួងពាក់ព័ន្ធទាំងអស់ មេត្តាដាក់ការស៊ើបអង្កេតទៅលើមនុស្សដែលមានការពាក់ព័ន្ធទាំងប៉ុន្មាននាក់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ឲ្យបានច្បាស់លាស់ផង។ ប្រភពបែកធ្លាយផ្សេងទៀតឮថា មានកងកម្លាំងកងរាជអាវុធហត្ថម្នាក់ ជាបុគ្គលនៅក្នុងខេត្តកំពង់ធំ អ្នកនាំទៅជួបលើក្រោមទាំងអស់។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ពលរដ្ឋស្នើសុំការស៊ើបអង្កេតឲ្យបានច្បាស់លាស់ស៊ីជម្រៅទៅលើក្រុមគ្រួសារអភិជន ដែលមានបានទ្រព្យសម្បត្តិ នឹងលួចកាប់បំផ្លាញដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូនរបស់រដ្ឋ ជាពិសេស ស្រុកសន្ទុកនេះពាក់ព័ន្ធករណីដីធ្លីជាច្រើនករណីមកហើយ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here