អភិបាលស្រុកស្ទោង  អំពាវនាវឲ្យសិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចូលរួមដាំដើមឈើទុកជាកេរ្តិ៍តំណែលមនុស្សជាតិតទៅ

0
27

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង  អំពាវនាវឲ្យសិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចូលរួមដាំដើមឈើទុកជាកេរ្តិ៍តំណែលមនុស្សជាតិតទៅ
   
   (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
  លោក សាយ គឹមឡម អភិបាលស្រុកស្ទោង  និងសហការី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យជាស៊ីមប្រឡាយ រដ្ឋបាលឃុំប្រឡាយ មហាជន អញ្ជើញដាំកូនឈើចំនួន៥០០ដើម នៅឃុំប្រឡាយ ស្រុកស្ទោង  ខេត្តកំពង់ធំ។
     
    ថ្លែងនៅក្នុងកម្មវិធីនេះលោក សាយ  គឹមឡម បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចូលរួមដាំដើមឈើឲ្យបានច្រើនដើម្បីទុកជាកេរ្តិ៍តំណែលសម្រាប់មនុស្សជំនាន់ក្រោយនិងជាសម្បត្តិមនុស្សជាតិតទៅ។
      
     លោក សាយ  គឹមឡម បានបន្ថែមថា ការដាំដើមឈើបានច្រើនមិនត្រឹមតែចំណែកមួយនៃបរិស្ថានបរិសុទ្ធប៉ុណ្ណោះទេ  វាថែមទាំងជួយបង្កើននូវសោភ័ណភាពបៃតងស្រស់បំព្រងទៀតផង។ ជាមួយនេះផងដែលោក សាយ គឹមឡម បានណែនាំដល់សិស្សានុសិស្ស លោកនាយក លោកគ្រូ នៃវិទ្យល័យជាស៊ីមប្រឡាយ  ក៏ដូចជាប្រជាពលរដ្ឋឃុំប្រឡាយ ត្រូវចូលរួមថែរក្សាការពារ ដើមឈើដែលបានដាំនៅថ្ងៃនេះ ឲ្យបានគង់វង្ស ជាពិសេសឲ្យក្លាយជាសួនបៃតងនៅសាលារៀនស្រស់បំព្រងដោយរុក្ខជាតិ ជាទីមនោរម្យ តាមបែបធម្មជាតិនិងកែច្នៃ។
       
     លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន ជាពិសេសតាមវត្តអារាមនិងសាលារៀនត្រូវជួយបង្កើនវប្បធម៌ និងការដាំដើមឈើឲ្យបានច្រើន និងទូលំទូលាយនៅតាមស្ថាប័នឬអង្គភាពរបស់ខ្លួនផងដែរ។
       
     គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានបញ្ជាក់ថា ជួយបំពាក់សូឡាចំនួន៣៩គ្រឿង នៅក្នុងបរិវេណវិទ្យាល័យជាស៊ីមប្រឡាយនេះ ដែលជាអំណោយរបស់លោកនិង សប្បុរសជន ហើយដើមឈើដែលបានដាំនៅថ្ងៃនេះមានចំនួន៥០០ដើម ដែលជាអំណោយរបស់លោក សាយ គឹមឡម៣៥៩ដើម និង លោក ទ្រី វ៉ានដន ចំនួន១៥០ដើម មានដូចជាដើមធ្នង់ ឈើទាល នាងនួន ត្របែកព្រៃ និងគគី ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here