
កំពង់ធំ..ថ្ងៃទី11..ខែមិនា..ឆ្នាំ2023…..?.ភាពពុករលួយ ជាដំបៅដែលព្យាបាលមិនងាយជា
សះស្បើយទេ នេះជាដំណោះស្រាយចាំបាច់បំផុត របស់សង្គមដើម្បីឈានរកការអភិវឌ្ឍន៍ ទំនើបវកម្មជឿនលឿន
——+——+———+——-+——+——+———+——–+–
សកម្មភាពលួចភ្ជួរដីនៅក្នុងតំបន់ហាមឃាត់ គឺជាតំបន់បឹងកណ្ដោល ស្ថិតនៅក្នុងឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំភ្នៅ និងស្រុកសន្ទុក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីព្រៃលិចទឹកនៅវាលបឹងកណ្ដោល បឹងផ្ទោលជ្រាលកក់ គឺកន្លែងដែលព្រៃរនាម សុទ្ធតែដើមរាំងដើមភ្នំភ្នែង ដុះជិត អតីតកាលព្រៃរនាមវាលបឹងកណ្ដោលនេះគឺជាកន្លែងដែលពួកខ្មែរក្រហមនិងពួកប៉ារ៉ា លាក់ខ្លួនពួនអាត្មានៅទីនោះ មិនអាចរកឃើញទេ សូម្បីតែនៅក្នុងទសវត្សរ៍ឆ្នាំ19 82 យន្តហោះទម្លាក់គ្រាប់បែក ពួកខ្មែរក្រហមនិងប៉ារ៉ានាំគ្នាចូលទៅក្នុងព្រៃរនាមនោះឯង។
បងប្អូនប្រជាពលរដ្ឋបានបន្តទៀតថាទោះបីតែយ៉ាងណាក៏ដោយព្រៃរនាមនៅវាលបឹងកណ្ដោលនិងបឹងផ្ទោលជ្រាលកក់ ទើបតែរលាយអស់រយៈពេលបីឆ្នាំមកនេះទេ
ដោយសារតែមានការឃុបឃិតគ្នាពាក់ព័ន្ធនឹងអំពើពុករលួយ ព្រៃរនាមនៅបឹងកណ្ដោលនេះត្រូវរលាយអស់រហូតមកដល់សព្វថ្ងៃនេះ ដោយមានក្រុមគ្រួសារអភិជនមួយក្រុមដែលមានរូបភាពដូចខាងក្រោមនេះ ទី.1..មេខ្លោងបំផ្លាញព្រៃរនាមនៅវាលបឹងកណ្ដោល ឈ្មោះលាវ គីរាម…ទី 2..ឈ្មោះរិន..ត្រូវជាប្អូន មេក្លោងលាវគីរាម រយៈពេលនៅក្នុងខែកុម្ភៈឆ្នាំ 2023 នេះឈ្មោះរិនដែលត្រូវជាប្អូនរបស់មេខ្លោងបំផ្លាញព្រៃលិចទឹក
បានដឹកនាំគ្រឿងចក្រត្រាក់ទ័រម៉ាកគូវ៉ូតា ចំនួន 2 ទៅ 3 គ្រឿងទៅលួចភ្ជួរចាប់ពីមាត់បឹងកណ្ដោលខាងលិចទៅរាប់រយហិចតាដោយសារតែមានការឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន។
លោកឡង គីសឹង អភិបាលស្រុកសន្ទុក បានប្រាប់អ្នកយកព័ត៌មានយើងតាមប្រព័ន្ធតេលេក្រាមថាពាក់ព័ន្ធករណីដីនៅចំណុចនោះលោកមានឯកសារ បើចង់មើលបាន ហេីយអ្នកសារព័ត៌មានយើងក៏សូមឲ្យបាញ់ឯកសារតាមប្រព័ន្ធតេលេក្រាមមក ក្រោយមកមិនដឹងឯកសារនៅឯណាស្ងាត់ឱ្យឈឹងសូន្យតែម្ដង។
ប្រភពមួយទៀតបានបញ្ជាក់ថាការផ្គត់ផ្គង់គ្រប់បែបយ៉ាងទៅលើមន្ត្រីមួយចំនួននៅក្នុងស្រុកសន្ទុកមានកម្មវិធីឬក៏ត្រូវការទៅណាម្ដងម្កាល គឺមេខ្លោងបំផ្លាញព្រៃលិចទឹកឈ្មោះលាវ គីរាម នេះផ្គត់ផ្គង់ឲ្យជានិច្ច កៀកស្មាគ្នាដើម្បីប្រព្រឹត្តនូវអំពើពុករលួយ ដែលជាដំបៅមិនអាចព្យាបាលជានោះ។
ប្រជាពលរដ្ឋស្នើសុំទៅដល់ក្រសួងពាក់ព័ន្ធទាំងអស់មេត្តាដាក់ការស៊ើបអង្កេតទៅលើមនុស្សដែលមានការពាក់ព័ន្ធទាំងប៉ុន្មាននាក់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ឲ្យបានច្បាស់លាស់ផងទាន ប្រភពបែកធ្លាយផ្សេងទៀតឮថាមានកងកម្លាំងអាវុធហត្តម្នាក់ជាបុគ្គលនៅក្នុងខេត្តកំពង់ធំអ្នកនាំទៅជួបលើក្រោមទាំងអស់ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយពលរដ្ឋស្នើសុំការស៊ើបអង្កេតឲ្យបានច្បាស់លាស់ស៊ីជម្រៅទៅលើក្រុមគ្រួសារអភិជនដែលមានបានទ្រព្យសម្បត្តិនឹងលួចកាប់បំផ្លាញដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូនរបស់រដ្ឋ ជាពិសេសស្រុកសន្ទុកនេះពាក់ព័ន្ធករណីដីធ្លីជាច្រើនករណីមកហើយ៕ដោយការិយាល័យនពន្ធ