
លោក កែវ សុឃឿន នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ ប្រចាំស្រុកតាំងគោក ដឹកនាំកម្លាំង បង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំទ្រាល និងឃុំស្រឡៅ
កំពង់ធំ÷ ដើម្បីជាការឆ្លើយតប នឹងបទល្មើសជលផល ដែលកំពុងកើតមាន នៅដែនសមត្ថកិច្ចរបស់ខ្លួន លោក កែវ សុឃឿន នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ ប្រចាំស្រុកតាំងគោក បានចេញបង្ក្រាប ជាបន្តបន្ទាប់។
តួយ៉ាងដូចជានៅថ្ងៃទី ទី០៣ ខែមិនា ឆ្នាំ២០២៣ បានសហការ ជាមួយកម្លាំង ផ្នែកសឹករងស្រុកតាំងគោក បានចេញបង្ក្រាបបទល្មើសជលផល នៅចំណុច អន្លង់ផ្ដៅ, រោងសេះ, ដៃតាថោ, បឹងទុង,កោះតាកែវ, សានស្រី និងចំណុចស្ទឹងកំបុត ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំទ្រៀល និងឃុំស្រឡៅ។
ជាលទ្ធផលបានធ្វើការរុះរើ និងបំផ្លាញចោលនៅហ្នឹងកន្លែងមាន
១-របាំងស្បៃមុង០៨ខ្សែមានប្រវែង២៤០ម៉ែត្រ
២-លបលូ៨មាត់
៣-បង្គោល២០០ដើម
៤-ចាក់លែងត្រីចម្រុះប្រហែល១០គីឡូក្រាម៕ ដោយ ខែម លាភ