អ្នកធ្វើដំណើរឆ្លងកាត់ភូមិតាម៉ិញ ឃុំក្រយារ ស្រុកសន្ទុកកំពុងភ័យព្រួយ ដោយខ្លាចការប្រហារដោយចំពាមកៅស៊ូ

0
257

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អ្នកធ្វើដំណើរឆ្លងកាត់ភូមិតាម៉ិញ ឃុំក្រយារ ស្រុកសន្ទុកកំពុងភ័យព្រួយ ដោយខ្លាចការប្រហារដោយចំពាមកៅស៊ូ

ស្រុកសន្ទុក/ ខេត្តកំពង់ធំ៖ អ្នកធ្វើដំណើរ ឆ្លងកាត់ភូមិតាម៉ិញ ឃុំក្រយារ ស្រុក សន្ទុក បាននិងកំពុងភ័យព្រួយ ដោយខ្លាចការលួចឆ្មក់បាញ់ប្រហារ ពីខ្មាន់ចំពាមកៅស៊ូ ជាពិសេសគឺ កើតឡើងនៅ ពេលយប់។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដោយការបាញ់ប្រហារ ពីគ្រាប់ចំពាមកៅស៊ូនោះថា កម្លាំងសមត្ថកិច្ចប៉ូលិស ដែនដី កំពុងចុះស៊ើបអង្កេត ស្រាវជ្រាវយ៉ាងមមាញ៉ឹកហើយ នៅកន្លែងកើតហេតុនោះ ដើម្បីកំណត់មុខសញ្ញា និងអនុវត្តន៍តាមច្បាប់ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារគាត់បានកើតឡើង។

ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋបាននិយាយថា រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ច នៅមិនទាន់កំណត់ មុខសញ្ញាខ្មាន់ចំពាមកៅស៊ូនោះបាននៅឡើយទេ ដែលជាហេតុធ្វើឱ្យអ្នកធ្វើដំណើរ បាន និងបន្តការព្រួយបារម្ភ ជាពិសេស គឺម្ចាស់រថយន្ត។

ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ម៉ោង៤ និង២៥នាទី ទៀបភ្លឺ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវ ពីក្រយារ មកកំពង់ថ្ម ហួសលូ ទី៣ ឋិតចម្ងាយប្រមាណ១០០ម៉ែត្រ ពីភូមិតាម៉ិញ ឃុំក្រយារ រថយន្ត០១គ្រឿង បានទទួលរងការលួចឆ្មក់បាញ់ប្រហារពីខ្មាន់ចំពាមអាថ៌កំបាំង ដែលម្ចាស់រថយន្តនោះបានអះអាងថា ជាចេតនា បាញ់សំដៅមនុស្ស តែឡានលឿន ធ្វើឱ្យខុសគោលដៅ។

ម្ចាស់រថយន្តនោះ បានអះអាងព្រមទាំងមានឃ្លីបសម្លេងបញ្ជាក់ផងដែរថា ការប្រហាញ់ប្រហារ ដោយគ្រាប់ចំពាម នៅកន្លែងនោះ មិនមែនទើបតែកើតឡើង លើរថយន្តគាត់នោះទេ គឺបានកើតច្រើនករណីមកហើយ ទៅលើរថយន្ត ផ្សេងៗទៀត គឺអ្នករងគ្រោះទាំងនោះ បានឆាតមកគាត់ នៅពេលដែលគាត់បង្ហោះហេតុការណ៍នេះឡើង៕ដោយការិយាល័និពន្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here