ការជួយគាំទ្រលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់តំបន់បរិស្ថានប្រឈម ដើម្បីឲ្យប្រជាជននៅតំបន់នោះបានទទួលសេវាទឹកស្អាត និងអនាម័យប្រើប្រាស់ គ្រប់គ្រាន់

0
54

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ការជួយគាំទ្រលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់តំបន់បរិស្ថានប្រឈម ដើម្បីឲ្យប្រជាជននៅតំបន់នោះបានទទួលសេវាទឹកស្អាត និងអនាម័យប្រើប្រាស់ គ្រប់គ្រាន់
   
      (កំពង់ធំ)÷ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីជាសមាជិកលេខាធិការដ្ឋាន លោកអភិបាល អភិបាលរងក្រុង/ស្រុក លោកប្រធានតំណាងអង្គការដៃគូពាក់ព័ន្ធក្នុងខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចប្រជុំក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ធំ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ។

     លោក ប្រាក់ មុត សមាជិកលេខាធិការដ្ឋាន(PWGS) បានឡើងរាយការណ៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទសម្រាប់ត្រីមាសទី៣ និងទិសដៅអនុវត្តបន្ត។

     ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ការងារអនុវត្តកន្លងមក មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក៏ដូចជាគ្រប់មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរស្រុក/ក្រុង និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ តែងតែយកចិត្តទុកដាក់ និងសហការគ្នាធ្វើការងាររួមគ្នាលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ ដោយទទួលបាននូវសមិទ្ធិផលជាច្រើននៅក្នុងខេត្តកំពង់ធំ។

     ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្តទៀតថា ខេត្តកំពង់ធំសរុបលទ្ធផលការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃផែនការអនុវត្តសកម្មភាពខេត្ត ជំហានទី២ (ឆ្នាំ២០១៩-២០២៣)ទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ភាគរយនៃគ្រួសារដែលបានប្រើប្រាស់ ទឹកមានការកែលម្អកម្រិតមូលដ្ឋានមានចំនួន៨៦% នៃផែនការ ចំពោះគ្រួសារដែលបានប្រើប្រាស់បង្គន់អនាម័យ ផ្ទាល់ខ្លួនមានចំនួន៨២.៦២% នៃផែនការ ក្នុងនោះដែរភាគរយនៃគ្រួសារក្រីក្រដែលទទួលបានសេវាអនាម័យ កម្រិតមូលដ្ឋានមានចំនួន៦២,០១% និងលទ្ធផលកំណើនភូមិបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាលមានចំនួន៤៤៦ភូមិ នឹងឃុំចំនួន២១ឃុំ ស្មើនឹង៥៨,១៥% ។

        ជាចុងក្រោយឯកឧត្តម ចាន់ តារា បានសំណូមពរដល់អង្គប្រជុំទាំងមូលយកចិត្តទុកដាក់ទៅ លើបញ្ហាសំខាន់ៗ ដូចមាន៖ មន្ទីរអភិវឌ្ឍន៏ជនបទខេត្ត មន្ទីរ/អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក/ក្រុង និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ត្រូវសម្របសម្រួល សហការគ្នាចូលរួមអនុវត្តសេចក្តីសម្រេចបង្កើតក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត និងថ្នាក់ស្រុក ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យបានល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់ ។ អាជ្ញាធរក្រុង/ស្រុក-ឃុំ ត្រូវរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តការងារទឹកស្អាត និងអនាម័យ នៅក្នុង
ផែនការវិនិយោគរបស់ខ្លួនឱ្យបានទៀតទាត់ និងមានប្រសិទ្ធិភាព ។ កិច្ចប្រជុំប្រចាំខែនៅថ្នាក់ក្រុង/ស្រុក-ឃុំ ត្រូវរៀបចំបញ្ចូលរបៀបវារៈកម្មវិធីទឹកស្អាត និងអនាម័យនៅក្នុងកិច្ចប្រជុំប្រចាំខែនីមួយៗ ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here