ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី នាំយកស៊ីម៉ងតិ៍ បច្ច័យនិងតេយ្យទាន ជំនួយឧបត្ថម្ភដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តឥន្ទៈកុមារ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

0
78

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី រួមជាមួយថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវស៊ីម៉ងតិ៍ចំនួន៤តោន តេយ្យទាននិងបច្ច័យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តឥន្ទៈកុមារ ស្ថិតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព្រះតេជគណ យាន ស្រេង ព្រះគ្រូចៅអធិការវត្តឥន្ទៈកុមារ បានថ្លែងអំណរគុណដល់ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលបានផ្ដល់កិត្តិយស និងឧបត្ថម្ភស៊ីម៉ងតិ៍ ចំនួន ៤តោន ព្រមទាំងបច្ច័យមួយចំនួន និងបានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាកសាងក្លោងទ្វារវត្តឥន្ទៈកុមារនៅពេលនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នៅក្នុងសម័យប៉ុលពតអៀងសារី ខៀវសំផន សាសនាទាំងអស់ត្រូវបានពួកវាលុបបំបាត់ចោលទាំងស្រុង ទីអារាមបានក្លាយទៅជាកន្លែងពិឃាតមនុស្ស និងជាកន្លែងចិញ្ចឹមសត្វ ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សាសនាទាំងអស់ត្រូវបានកើតនិងរស់រានឡើងវិញនៅលើទឹកដីកម្ពុជា។

ឧត្ដមសេនីយ៍ ទោសោម ស៊ុន បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះ វត្តអារាមមានចំនួនជាង៤.៩០០ វត្ត និងព្រះសង្ឃជាង៧៨.៥០០អង្គ រួមជាមួយនិងពុទ្ឋបរិស័ទ បាននឹងកំពុងគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ ដល់ព្រះសង្ឃ រួមជាមួយប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងរកបានដោយលំបាក ហើយកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនថ្មីៗបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយ កិតិបណ្ឌិត របស់សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា នៅក្នុងពិធីបញ្ចុះបឋមសិលាកសាងក្លោងទ្វាវត្តឥន្ទៈកុមារនៅពេលនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស៊ីម៉ង់តិ៍ ចំនួន ៤តោន ទេយ្យទានមួយចំនួនមាន អង្ករ មី ត្រីខ ភេសជ្ជៈនិងបច្ច័យមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃ លោកយាយ លោកតា ដើម្បីដំណើរការសាងសង់និងផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃផងដែរ ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here