អធិការនគរបាលក្រុងស្ទឹងសែន ដឹកនាំកម្លាំងនគរបាលសង្កាត់កំពង់ក្របៅ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនប្រជាការពារឈ្មោះ យឹម ទ្រី ដែលមានជំងឺគ្រុនឈាម

0
116

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អធិការនគរបាលក្រុងស្ទឹងសែន ដឹកនាំកម្លាំងនគរបាលសង្កាត់កំពង់ក្របៅ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនប្រជាការពារឈ្មោះ យឹម ទ្រី ដែលមានជំងឺគ្រុនឈាម

(កំពង់ធំ)÷ លោក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន លោកបួ ពិសី នាយប៉ុស្តិ៍នគរបាលសង្កាត់កំពង់ក្របៅ និងលោកចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនប្រជាការពារឈ្មោះ យឹម ទ្រី ដែលមានជំងឺ គ្រុនឈាមស្ថិតនៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
    
     លោក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនបានលើកឡើងថា បងប្អូនប្រជាការពារនៅតាមភូមិនីមួយៗ គាត់មានសកម្មភាព ចេះសាមគ្គីគ្នាក្នុងការអភិវឌ្ឍន៍ និងចូលរួមជួយការពារកម្មវិធីផ្សេងៗនៅក្នុងភូមិ ឬសហគមន៍ឱ្យមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះផងដែរប្រជាការពារនីមួយៗគាត់ពុំមានប្រាក់ខែនោះទេ តែការលះបង់កម្លាំងកាយ និងពេលវេលាដើម្បីជួយរៀបចំសណ្ដាប់ធ្នាប់ក្នុងកម្មវិធីផ្សេងៗ ជួយសំអាតបរិស្ថាននៅតាមសហគមន៍ និងចូលរួមគ្រប់សកម្មភាពផ្សេងៗដែលមាននៅក្នុងខេត្តក្រុងផងដែរ។

       លោកអធិការក្រុងស្ទឹងសែនបានបន្តទៀតថាដោយសារមានបងប្អូនប្រជាការពារនេះហើយ ជួយសម្រួលការងារ ដល់កងកម្លាំងនគរបាលនៅតាមឃុំសង្កាត់របស់យើងខ្ញុំ។ សូមចូលរួមលើកទឹកចិត្តដល់ពួកគាត់ ខិតខំអនុវត្តការងារនេះបន្តទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន មានសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៅពេលមានកម្មវិធីផ្សេងៗ។

      លោក យឹម ទ្រី និងក្រុមគ្រួសារបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់គ្រួសារយើងខ្ញុំនៅពេលនេះ ដើម្បីដោះស្រាយនៅជីវភាព និងព្យាបាលជំងឺបានមួយកំរិត។

      គួរបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគដែលប្រគល់ជូនរួមមាន÷ អង្ករ០១បេ ទឹកសុទ្ធ០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ត្រីខ០១យួរ និងថវិកាមួយចំនួនទៀតផងដែរ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here