ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន

0
133

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងថា ការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋណាដែលគាត់បាត់ឬខូច ឱ្យគាត់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន សូមពន្លឿនជាបន្ទាន់ ដើម្បីឲ្យពួកគាត់បានប្រើប្រាស់ជាប្រចាំថ្ងៃ ។
     
      ការថ្លែងនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ជំរុញឲ្យមន្ត្រីជំនាញធ្វើការទប់ស្កាត់នៅបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ត្រូវតែមានតាមដានចុះបង្ក្រាប និងទប់ស្កាត់ជាបន្ទាន់ពីល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានការពារកុំឱ្យមានការកើតឡើងវិញឲ្យសោះ។ សូមយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារឲ្យបានល្អ មិនមានការប្រើប្រាស់អំពើហិង្សា ចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន ជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន មាន១១ចំណុច ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់។

      ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមទៀតថា ចំពោះបទបញ្ជាបទល្មើសនេសាទផ្សេងៗនៅតាមគោលដៅ មន្ត្រីជំនាញទាំងអស់ត្រូវតែចុះបង្ក្រាបនិងមានវិធានការជាបន្ទាន់ ដើម្បីការទប់ស្កាត់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការបើកនេសាទ ឱ្យប្រជានេសាទនេសាទដោយប្រើឧបករណ៍ស្របច្បាប់ និងគោរពទៅតាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល។

       ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ដែលបានសហការ ចូលរួមគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្តកន្លងមកថ្មីៗនេះ ដែលជាសកម្មភាពមួយដ៏ល្អ ដើម្បីឲ្យខេត្តកំពង់ធំមានការអភិវឌ្ឍន៍។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here