អភិបាលស្រុកស្ទោង អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថជាង៦០នាក់ ត្រៀមអន្តរាគមន៍ការពារ  រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ក្នុងភូមិសាស្ត្រស្រុកស្ទោង

0
122

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងកងរាជអាវុធហត្ថចំនួន០៤ស្រុក គឺស្រុកសណ្តាន់ ប្រាសាទសំបូរ ប្រាសាទបល្ល័ង្ក និងស្រុកស្ទោងប្រមាណជាង៦០នាក់ ដែលកំពុងត្រៀមអន្តរាគមន៍ការពារ  រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ក្នុងភូមិសាស្ត្រស្រុកស្ទោង។ ក្នុងអំឡុងពេលដែលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍លើកទី៥  និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រៀមធ្វើចរាចរណ៍ពីខេត្តកំពង់ធំ រហូតខេត្តសៀមរាប ឲ្យបានល្អប្រសើរ និងសុវត្ថិភាព។ ទាំងនេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ដល់កងកម្លាំងទាំងបី ដែលតែងតែប្រតិបត្តិការកិច្ចការរបស់ខ្លួនបានល្អប្រសើរកន្លងមកក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។
     
   ក្នុងឱកាសនេះដែរ លោកឧត្តមសេនីត្រីយ៍ ឈៀង សុខុម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា កងកម្លាំងទាំងនេះរួមមាន ស្រុកប្រាសាទបល្ល័ង្ក ចំនួន១៣នាក់ ស្រុកប្រសាទសំបូរ១២នាក់  ស្រុកសណ្តាន់២៥នាក់ ស្រុកស្ទោង១០នាក់ និងកងកម្លាំង របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ០៣នាក់។
   
     គួរបញ្ជាក់ផងដែរថានៅក្នុងឱកាសនេះ លោកក៏បានឧបត្ថម្ភនូវ ÷អង្ករ០៩បេ មី០៩កេស ទឹកត្រី០៩យួរ ទឹកស៊ីអ៉ីវ០៩យួរ ត្រីខ០៩យួរ និងទឹកសុទ្ធ១៣កេសផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here