សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0
135

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងក្រុមការងារ នាំយកនូវសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនមកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីប្រគល់ទទួលនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

       លោកអនុសេនីយ៍ទោ លេន ណាលិ បានបញ្ជាក់ថាសម្ភារៈប្រើប្រាស់ចាំបាច់នេះគឺ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្ទមុន្នី ដើម្បីប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការបម្រើអង្គភាព និងបម្រើប្រជាជន រួមមាន ៖ ម៉ាស៊ីនគោយន្ត និងរ៉ឺម៉កចំនួន០៦គ្រឿង  ម៉ូតូចំនួន២៤គ្រឿង កាណូតចំនួន០៤គ្រឿង វិទ្យុទាក់ទងលើតុចំនួន ៊១៥គ្រឿង វិទ្យុទាក់ទងដៃចំនួន៧៥គ្រឿង បន្ទះសូឡាសម្រាប់បញ្ជូលអាគុយចំនួន១២គ្រឿង បន្ទះសូឡាសម្រាប់ប្រើប្រាស់បំភ្លឺភ្លើងចំនួន១០គ្រឿង  ម៉ាស៊ីនហ្វូតូកូពីខ្នាតធំចំនួន១គ្រឿង ស៊ីម៉ងត៍ចំនួន៣០តោន និងស័ង្កសីចំនួន២.៥០០សន្លឹក។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត   មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាករបស់កងទ័ព និងគ្រួសារកងទ័ពនៅគ្រប់ទីកន្លែង  ហើយថ្ងៃនេះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលនូវសម្ភារៈប្រើប្រាស់ជាច្រើន សម្រាប់បម្រើការក្នុងអង្គភាពក៏ដូចជាបម្រើប្រជាជន។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តចាត់ចែងប្រើប្រាស់សម្ភារៈទាំងនេះទៅតាមបណ្ដាកងឯកភាពនីមួយៗ និងប្រើប្រាស់ឲ្យចំគោលដៅក្នុងការបម្រើអង្គភាពនិងប្រជាជន  និងសូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ សូមបានប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here