ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង​នាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ និងថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋរស់នៅតាមទន្លេ​ ក្នុងភូមិត្រដោក

0
72

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី០៧​ ខែតុលា ឆ្នាំ២០២២​ នេះ ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដបូងខេត្ត​កំពង់ឆ្នាំង​ ដឹកនាំព្រះរាជអាជ្ញារង​ និងមន្ត្រីអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង​ នាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ និងថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋរស់នៅតាមទន្លេ​ នៅភូមិត្រដោក​ ឃុំប្រឡាយមាស​ ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ដែលកំពុងរងគ្រោះដោយទឹកជំនន់ទន្លេ​ ​។

នាឱកាសនេះផងដែរ​ ឯកឧត្តម​ អុិត​ សុធា​ បានសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះប្រកបដោយមនោសញ្ចេត​នា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយ យ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយ ការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តមក៏បានលេីកឡេីង​ និងកោតសរសើរដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនាមជាប្រមុខដឹកនាំលោកបានតស៊ូព្យាយាមទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណារកសេចក្ដីសុខជូនពលរដ្ឋ ការពារពលរដ្ឋ ខិតខំគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យប្រទេសជាតិមួយនេះ រួចផុតពីជំងឺកូវីដ-១៩។

ជាមួយគ្នានេះ​ ឯកឧត្តម​ អុិត​ សុធា​ បានផ្តាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋ​ គ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែត បណ្តោយឱ្យលេងទឹក ពីព្រោះវាអាច បណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់ សមាជិក គ្រួសារ ដោយសារ ការធ្វេសប្រហែសនេះ។​ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បង សម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។

នៅពេលទឹកស្រកសូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះ ឱ្យបាន ស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗ ក្នុងផ្ទះ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារ សេដ្ឋកិច្ច គ្រួសារឡេីងវិញ។​ បន្តទប់ស្កាត់ជំងឺកូវីដ-១៩ អនុវត្តតាម វិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។

ឆ្លៀតក្នុងឱកាសនេះផងដែរ​ ឯកឧត្តម​ អុិត​ សុធា​ ក៍បានធ្វេីការណែនាំដល់ប្រជានេសាទទាំងអស់កុំឲ្យធ្វេីការ​នេសាទដោយប្រេីឧបករណ៍នេសាទល្មេីសច្បាប់​ ព្រោះត្រូវប្រឈមមុខចំពោះមុខច្បាប់​ យ៉ាងណាម៉ិញ​ ការនេសាទល្មេីសច្បាប់គឺបំផ្លាញធនធានមច្ឆាជាតិគ្រប់ប្រភេទ​ គឺជាការបំផ្លាញខ្លួនឯង​ បំផ្លាញកូនចៅខ្លួនឯង​ នាពេលអនាគត៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here