លោក សាយ  គឹមឡម  ពុទ្ធចក្រ និងវិស័យឯកជនជាដៃគូមនុស្សធម៌ដ៏មានសក្តានុពលក្នុងការសង្គ្រោះពលរដ្ឋក្នុងមូលដ្ឋានពេលមានទុក្ខលំបាក

0
55

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក សាយ  គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានទទួលអំណោយសប្បុរសធម៌ ពីព្រះគ្រូព្រះតេជគុណព្រះបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះធម្មធរគណៈ ខេត្តកំពង់ធំ ព្រះអនុគណស្ដីទីស្រុកស្ទោង ជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត ព្រះគណៈសង្ឃព្រមទាំងមន្ត្រីសង្ឃនិងព្រះគ្រូចៅអធិការវត្ត នៅក្នុងស្រុកស្ទោងបានឧបត្ថម្ភនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនធំ ដល់រដ្ឋបាលស្រុក សម្រាប់ចែកជូនបន្តជាកិច្ចការមនុស្សអម៌ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងមានជីវភាពខ្វះខាត ក៏ដូចជាកុំពុង រងគ្រោះដោយជំនន់ទឹកភ្លៀងមួយរយពេលចុងក្រោយនេះ។
   
     ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាយ  គឹមឡម លើកឡើងថា ” ពុទ្ធចក្រនិងវិស័យឯកជនជាដៃគូមនុស្សធម៌ដ៏មានសក្តានុពលមិនអាចកាត់ថ្លៃបានក្នុងការសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងគ្រាលំបាក “។លោកបានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់ព្រះគ្រូ ព្រះអនុគណស្រុកព្រះសង្ឃព្រមទាំង ព្រះគ្រូចៅអធិការ គ្រប់វត្ត និងលោកអាចារ្យគណៈកម្មការវត្ត  ព្រមទាំងសប្បុរសជននានា ដែលតែងតែបានឧបត្ថម្ភនូវ សម្ភារៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនធំ ដល់រដ្ឋបាលស្រុកស្ទោង សម្រាប់ ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងមានជីវភាពខ្វះខាតក៏ដូចជាកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងរយៈពេលចុងក្រោយ រងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ។
      លោកសាយ គឹមឡម  បានបន្ថែមឲ្យដឹងថា អំណោយទាំងនេះ គឺជាការយកព្រះទ័យទុកដាក់ របស់ព្រះគ្រូព្រះអនុគណស្រុក គណៈសង្ឃស្រុក ជាមួយនឹងរដ្ឋបាលស្រុកក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដែលជាដៃគូក្នុងការ ជួយសង្គ្រោះក៏ដូចជាកិច្ចការមនុស្សធម៌ដ៏មានសក្តានុពល យ៉ាងសំខាន់ចាំបាច់មិនអាចកាត់ផ្ដាច់បាន ។
   
     ជាចុងបញ្ចប់លោក សាយ  គឹមឡម  បានគោរពប្រគេនពរព្រះអង្គគ្រូព្រះអនុគណ និងព្រះមន្ត្រសង្ឃគ្រប់អង្គសូមមានព្រះសុខភាពល្អបរិបូណ៌ គង់នៅជាសុខក្នុងភេទជាបព្វជិតបានដឹកនាំភិក្ខុសាមណេរប្រព្រឹត្តបដិបត្តិធម៌វិន័យគង់វង្សក្រោមម្លប់ពុទ្ធសាសនាតទៅ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here