ក្រុមបាល់ទាត់សប្បុរសធម៌ខេត្តកំពង់ធំ បន្តយកថវិកាសប្បុរសជន ឧបត្ថម្ភការសាងសង់ រោងអាហារដ្ឋានសិស្ស នៅសាលាបឋមសិក្សាខ្សាច់ជារស់

0
53

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ សមាជិកក្រុមបាល់ទាត់សប្បុរសធម៌ខេត្តកំពង់ធំ បានយក សម្ភារៈប្រើប្រាស់ក្នុងសាលា និងថវិកាចំនួន ១.២១០.០០០រៀល(មួយលានម្ភៃមួយម៉ឺនរៀល) ដែលថវិកាទាំងនេះបានមកពីការគៀងគរ សប្បុរសជននានា និង មួយចំណែកទៀតជាថវិកាផ្ទាល់ខ្លួនរបស់សមាជិកក្រុមកីឡាបាល់ទាត់សប្បុរសធម៌ ខេត្តកំពង់ធំ យកមកប្រគល់ជូន លោកនាយកសាលាបឋមសិក្សាខ្សាច់ជីរស់ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីជួយរំលែកការខ្វះខាតសម្ភារៈផ្សេងៗ ម្យ៉ាងវិញទៀតគឺជាការចូលរួមចំណែកមួយផ្នែក ជាមួយរាជរដ្ឋាភិបាលផងដែរ។

     លោក ណាយ ឆេងលី តំណាងសមាជិកក្រុមបាល់ទាត់សប្បុរធម៌ បានឱ្យដឹងថា ដោយមើលឃើញថា រោងអាហារដ្ឋានសិស្សនៅទីនេះ មានការចាស់ទ្រុឌទ្រោម សិស្សមានការខ្វះខាត ការហូបចុក និង ទាំងសំភារៈប្រើប្រាស់ផ្សេងៗ ដូច្នេះហើយសមាជិកក្រុមកីឡាសប្បុរសធម៌ បានគៀងគរ សប្បុរសជន នៅក្នុងខេត្ត និង ក្រៅខេត្ត រួមជាមួយថវិកាផ្ទាល់ខ្លួនមួយចំនួន របស់សមាជិកក្រុម បានចូលរួមឧបត្ថម្ភ លោកនាយកសាលា ដើម្បីផ្គត់ផ្គង់ចាត់ចែង និងប្រើប្រាស់តាមការគួរ ថ្វីត្បិតថវិកាទាំងនេះមិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទាំងស្រុង ប៉ុន្តែស្ដែងចេញពីទឹកចិត្ត ចេញពីបេះដូង របស់ក្រុមការងារសមាជិក ក៏ ដូចជាសប្បុរសជននានាផងដែរ។

    លោក ណាយ ឆេងលី តំណាងឲ្យសមាជិកក្រុមបាល់ទាត់សប្បុរសធម៌ខេត្តកំពង់ធំ សូមអំពាវនាវ សប្បុរសជនទាំងក្នុងខេត្ត និង ក្រៅខេត្ត បន្តជួយចូលរួម ជាមួយក្រុមបាល់ទាត់សប្បុរសធម៌បន្តទៀត ក្នុងកិច្ចការងារសង្គមនេះ និងបន្តចូលរួមឧបត្ថម្ភជាថវិកាឬ ជាសម្ភារៈសិក្សាផ្សេងៗដែលជាតម្រូវការ សាលារៀនដែលកំពុងមានការខ្វះខាតនាពេលនេះ ។ ម្យ៉ាងវិញទៀតក្រុមការងារសប្បុរសធម៌ នៅតែបន្តជួយផ្គត់ផ្គង់ តាមលក្ខណៈមើលឃើញជាក់ស្ដែងពីការខ្វះខាត ដូចជា ៖ ក្មេងកំព្រា ចាស់ជរា វត្តអារាម សាលារៀន ដែលមើលឃើញថាអាចចូលរួមរំលែកការងារសង្គម ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។

     ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ នាយកសាលាបឋមសិក្សា ខ្សាច់ជីរស់ បញ្ជាក់ឲ្យដឹងថា  រោងអាហារដ្ឋានដែលកំពង់សាងសង់នេះ ធ្វើអំពីឥដ្ឋប្រក់ សរសរដែក ដំបូលស័ង្កសី បណ្ដោយមានប្រវែង ១៨ម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ និងមានកម្ពស់ ៤ម៉ែត្រ ចំណាយទឹកប្រាក់សរុបប្រហែល ៨៥០០$ ។ លោកគង់ សោភ័ណ្ឌ បន្តទៀតថា សម្ភារៈសាងសង់មួយចំនួន បានការឧបត្ថម្ភដោយអង្គការទស្សនៈពិភពលោកមួយចំនួនផងដែរ។

    គួរបញ្ជាក់ផងដែរ សាលាបឋមសិក្សាខ្សាច់ជារស់ មានសិស្សសរុបចំនួន ២១០នាក់ សិស្សស្រីចំនួន៨៨នាក់ ក្នុងនោះបុគ្គលិកសរុបទាំងអស់ចំនួន០៨នាក់ គ្រូក្របខ័ណ្ឌ០៤នាក់ និងគ្រូកិច្ចសន្យាចំនួន ០៤នាក់។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here