អភិបាលរងខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងស្ទោង និងនៅតាមទំនប់៣០កញ្ញា ឱ្យមានប្រុងប្រយ័ត្នចំពោះទឹកជំនន់ ព្រោះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

0
48

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងសហការីព្រមទាំងលោក សាយ  គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញចុះត្រួតពិនិត្យស្ថានភាព កម្ពស់ទឹកនៅក្នុងអាងទឹក៣០កញ្ញាដែលបានឡើងដល់ចំណុចប្រកាសអាសន្ន។
  
     ឯកឧត្តម ព្រឹម រដ្ឋា បានឲ្យមន្ទីរធនធានទឹកនិងមន្ទីរពាក់ព័ន្ធត្រូវសហការជាមួយគណៈកម្មការគ្រប់គ្រង អាងទឹកទឹក៣០កញ្ញា ត្រូវតាមដានត្រួតពិនិត្យ នឹងបើក ទ្វារទឹក ទាំងអស់ដើម្បីឲ្យស្ថានភាពទឹកស្ទឹង និងអាងទឹក៣០កញ្ញា ស្រកចុះលឿនដើម្បីកុំឲ្យមានកម្ពស់ទឹកនៅក្នុងអាងឡើងខ្ពស់។
   
   ជាមួយគ្នានេះ ឯកឧត្តមក៏បានឱ្យរដ្ឋបាលស្រុកស្ទោង និង អាជ្ញាធរភូមិឃុំ ទាំងឡាយស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទោងដែលនៅតាមបណ្ដោយស្ទឹងស្ទោង ត្រូវធ្វើការតាមដាននិង រាយការណ៍អំពីស្ថានទឹកស្ថានភាពទឹកស្ទឹងស្ទោងដែលកំពុងតែ កើនឡើងខ្លាំងដែលបណ្ដាលមកពីការធ្លាក់ភ្លៀងនៅក្បាលស្ទឹងស្ទោងឯខេត្តព្រះវិហាឲ្យបានជាប្រចាំ។
   
       ឯកឧត្តមបានបន្ថែមថា បើតាមស្ថានភាពទឹកដែលកំពុងហក់ឡើង ខ្លាំងនិងទឹកស្ទឹងស្ទោងនៅពេលនេះក៏ដូចជាស្ថានភាពអាកាសធាតុដែលព្រះរាជាណាចក្រកម្ពុជាយើង កំពរងឥទ្ធពលទឹកភ្លៀង ទឹកស្ទឹងនឹងបន្តហក់ឡើងខ្ពស់ជាងនេះ។
   
       ជាចុងក្រោយឯកឧត្តម ព្រឹម រដ្ឋា  ក៏បានឲ្យរដ្ឋបាលឃុំ ត្រូវចុះតាមដានត្រួតពិនិត្យមើលតាមប្រព័ន្ធលូទាំងឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានការកកស្ទះត្រូវតែកាយបើកឲ្យទូលាយជាងមុន ដើម្បីរំដោះទឹកឲ្យបានឆាប់ស្រកបានលឿន។
 
      គួរបញ្ជាក់ផងដែរថារដ្ឋបាលស្រុកស្ទោងបានជូនដំណឹងរួចហើយស្តីពីស្ថានភាព កម្ពស់ទឹកស្ទឹងស្ទោងនិងអាងទឹក៣០កញ្ញាឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំណែកឯទឹកជំនន់នៅឃុំប្រឡាយនៅក្នុងស្ថានភាពពីថ្ងៃចុងក្រោយនេះគឺមានការស្រកជាបន្តបន្ទាប់។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here