អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការប្រុងប្រយ័ត្ន ពីជំនន់ទឹកភ្លៀងជាយថាហេតុ

0
78

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក សាយ គឹ​ម​ឡម អភិបាលស្រុកស្ទោង និងសហការី  បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់ ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធបងប្អូនប្រជាពលរដ្ឋនៅឃុំប្រឡាយ  ស្រុកស្ទោង  ខេត្តកំពង់ធំ  ។
    
      ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោក សាយ  គឹ​មឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងជាយថាហេតុ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង។ ដោយឡែកឃុំប្រឡាយបានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ជាប់គ្នាខ្លាំងជាងគេដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន។
     
      លោកបានបន្ថែមថាដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា  កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ  សូមបងប្អូនបង្កើនការប្រយ័ត្នខ្ពស់  ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដោយឲ្យលេងទឹក  និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ។ រដ្ឋបាលឃុំត្រូវតាមដាននិងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលស្រុកដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។
    
     ជាចុងបញ្ចប់លោកអភិបាលស្រុកក៏បាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានសូមជួយកាយលូរដែលស្ទះនៅតាមភូមិឋានរបស់ខ្លួនដើម្បីជួយសម្រួលការរំដោះទឹកឱ្យបានទាន់ពេលវេលា និងដើម្បីកុំឲ្យមានការកកស្ទះយូរថ្ងៃ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here