នៅតែកើត នៅតែបង្ក្រាបៈ បទល្មើសជលផលនៅខេត្តកំពង់ឆ្នាំង

0
76

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង៖ បង្ក្រាបទៀតហើយ បទល្មើសជលផល នៅស្រុកជលគិរី និងស្រុកបរិបូណ៌ ដែលធ្វើឡើងដោយ សមត្ថកិច្ចរដ្ឋបាលជលផល សហការជាមួយគណបញ្ជាការឯកភាពស្រុក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុច បឹងតំរាំក្របី មុខវត្តឬស្សីដង្គួច ឃុំជលសារ ស្រុកជលគិរី និងស្រុកបរិបូណ៌ ចំណុចប្រឡាយចិន។

ប្រតិបត្តិការបង្រ្កាបនេះ មានកម្លាំងសរុប ២៦នាក់មធ្យោបាយ ដោយកាណូតស្មាច់ចំនួន០៧គ្រឿង ជាលទ្ធផល បង្ក្រាបបាន៖
-រុះរើរបាំងសាច់អួនចំនួន០២ករណីស្មើនឹង១២កន្លែង ប្រវែង១៥៥០ម៉ែត្រ
-លូសាច់អួនចំនួន២២ មាត់
– បង្គោលសរុបចំនួន៥ ៧២០ដើម និងបានចាក់លែង ត្រីចម្រុះ ចំនួន២៦០គីឡូក្រាម ទៅ ក្នុងធម្មជាតិវិញ

មតិហាជន ដែលឃ្លាំងមើល សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ច និងសកម្មភាពបទល្មើសនេះ បានមើលឃើញថា នៅកន្លែងខ្លះបង្ក្រាបមិនទាន់បានប៉ុន្មានថ្ងៃផង..បទល្មើសខ្លះកើតឡើងវិញភ្លាមៗ ប៉ុន្តែសមត្ថកិច្ច ក៏នៅតែបន្តបង្ក្រាប ហើយនៅកន្លែងខ្លះទៀត ក៏មានការរុះរើជាមុនរួចហើយ ទើបឃើញមានសមត្ថកិច្ចបង្ក្រាប មកដល់៕ ដោយការិយាល័យនព្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here