អភិបាលស្រុកប្រាសាទបល្ល័ង្ក ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ និងផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗ

0
50

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោក វណ្ណៈ សោភានិត អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានស្រុកជំរុញដល់អាជ្ញាធរ មន្ត្រីរាជការ ត្រូវធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវពង្រឹងលើវិធានការបង្កា និងទប់ស្កាត់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ក្នុងស្រុក។

លោកអភិបាលស្រុក បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកញ្ញា នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុក ដោយមានការចូលរួមពីសំណាក់អស់លោក-លោកស្រី អភិបាលរង នាយក-នាយរងរដ្ឋបាល ប្រធានការិយាល័យ និងមន្ត្រីរាជការទូទាំងស្រុក។

ក្នុងកិច្ចប្រជុំនេះដែរ លោក វណ្ណៈសោភានិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរជាពិសេសគឺការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវិដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីលើនេះលោកអភិបាល ក៏បានជំរុញ និងលើទឹកចិត្តបន្ថែមទៀត ដល់ អាជ្ញាធរ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ បង្កើនការខិតខំ យយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង បម្រើសេវាសាធារណៈជនប្រជាពលរដ្ឋ និងដោះស្រាយសំណូមពររបស់បងប្អូនប្រជាជន។ ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរនានារបស់ប្រជាជន លើកកម្ពស់ការចូលរួមផ្ដល់កិច្ចការគ្រប់វិស័យ ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here