ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បើក ការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំ

0
268

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ៖ សំណង់ អគារ សាលប្រជុំ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ត្រូវបើក ការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់ហើយ កាលពីព្រឹកថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ។

ក្នុងនោះ មានចំកម្មវិធីក្រុងពាលី និងសែនព្រេន តាមប្រពៃណីផងដែរ។ សាលប្រជុំ ដែលកំពង់ដំណើរការសាងសង់មាន ទំហំ ១១ ម៉ែត្រ × ៣៦ ម៉ែត្រ ជញ្ជាំង អំពី ឥដ្ឋ ដំបូលប្រក់ស៉ីប្រូ មានបន្ទប់ដាច់ដោយឡែក ចែកចេញ ជាបន្ទប់រង់ចាំ សាលប្រជុំតូច បន្ទប់អនាម័យ បំពាក់ទៅដោយគ្រឿងអេឡិចត្រូនិក បរិក្ខារ ចំណាយថវិកាប្រមាណជាង ១៤៧.០០០ ដុល្លារ ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តធំ បានឲ្យដឹងថា ដោយសារឃើញអង្គភាព កង្វះសាលប្រជុំ ទើបលោកបានដឹកនាំ លោក លោកស្រីស្នងការរង និងកងកម្លាំងសាងសង់សាលប្រជុំ ដែលមានលក្ខណៈធំទូលំទូលាយទំនើបទាន់សម័យ ដើម្បីបង្កលក្ខណ:ងាយស្រួល ក្នុងការបំពេញភារកិច្ច កិច្ចប្រជុំនានា ជាពិសេសផ្ដល់ ភាពងាយស្រួល ក្នុងការបើកវគ្គបណ្ដុះបណ្ដាលរយ:ពេលខ្លីលើវិស័យធនធានមនុស្ស ដល់កង
កម្លាំង ៕ ដោយ លោក ហ៊ី ឈុនលី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here