អភិបាលស្រុកស្ទោង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានសត្វពាហនៈ ទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺឆ្លងផ្សេងៗ

0
43

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា   ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ចុះធ្វើ យុទ្ធនាការចាក់ថ្នាំបង្ការ ជំងឺឆ្លងដល់សត្វពាហនៈ នៅក្នុងស្រុកស្ទោង។
  
      ក្នុងឱកាសនេះដែរ លោកអភិបាលស្រុក បានអំពាវនាវ  ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមយកសត្វពាហនៈរបស់ខ្លួនទៅចាក់ថ្នាំបង្ការជំងឺឆ្លងផ្សេងៗ តាមការជូនដំណឹង របស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរពាក់ព័ន្ធ។
     
     លោកបានបញ្ជាក់ឲ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺយើងចាក់បង្ការជំងឺសាទឹក ដល់សត្វពាហនៈចំនួនជាង២០០ក្បាល នៅក្នុងភូមិ ពន្លាជ័យ ឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ។ លើសពីនេះសម្រាប់បណ្ដាភូមិ  ឃុំផ្សេងទៀតគឺ ភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាកសាំងបង្ការនេះជូនពលរដ្ឋរហូលចប់សព្វគ្រប់។
      
      លោកសាយ គឹមឡម ក៏បានណែនាំដល់បងប្អូន ម្ចាស់សត្វពាហនៈទាំងអស់ ត្រូវធ្វើអនាម័យដល់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានជាប្រចាំ និងចេះតាមដានសុខភាពសត្វរបស់ខ្លួន ប្រសិនបើសុខភាពសត្វរបស់ខ្លួនមានភាពមិនប្រក្រតី សូមទាក់ទងឬរាយការណ៍ជាបន្ទាន់ ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរដែនដី  មេភូមិ មេឃុំ  ឲ្យបានទាន់ពេលវេលាទើបពួកគាត់ជួយព្យាបាល និង ទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍បាន។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here