លោកអភិបាលស្រុកតាំងគោកលើកឡើងថា ទុក្ខលំបាករាស្រ្តជាទុក្ខលំបាកថ្នាក់ដឹកនាំ

0
67

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២
ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះខេត្តានុរ័ក្ខ និងជាព្រះគ្រូអនុគណស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលនៃគណ:អភិបាលស្រុកតាំងគោក ព្រមទាំងសហការីបានអញ្ជើញ និងនិមន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងចែកអំណោយដល់គ្រួសារក្រីក្រ នៅភូមិរំចេក ឃុំទ្រៀល  ស្រុកតាំងគោក ខេត្តកំពង់ធំ។
  
     នៅក្នុងឱកាសនោះផងដែរលោកអភិបាលស្រុក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា   និងឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា មិនដែលបំភ្លេចបងប្អូនប្រជាពលរដ្ឋម្តងណាឡើយ។ លោកថ្លែងអំណរគុណដល់ព្រះគ្រូ និងសប្បុរសជន ដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុក ទាំងថវិកា និងកម្លាំងកាយដើម្បីធ្វើកិច្ចការមនុស្សធម៌នៅក្នុងស្រុកតាំងគោក លោកក៏បន្តទៀតថាថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយ:ពេលខ្លី ការលើកទឹកចិត្តអោយបងប្អូនបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ  ដាំដំណាំ ចិញ្ចឹមសត្វ ក្នុង​គោលបំណង​កាត់​បន្ថយ​នៃការ​ចំណាយថវិការ ពី​ការទិញមកពីខាង​ក្រៅ​ អ្វី​ដែល​សំខាន់​បន្លែ​ទាំង​នោះ​គ្មាន​ជាតិ​គីមី​ មិន​ប៉ះ​ពាល់​សុខភាព​ថែម​ទៀត​ផង។
  
      លោអភិបាលក៏បានក្រើន រំលឹកដល់អាជ្ញាធរភូមិ ឃុំ ត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ បន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន  តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន “មិនអោយអ្នកម្នាក់ស្លាប់ដោយសារភាពអត់ឃ្លានឡើយ”។
    
      បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩  ពុកម៉ែកបងប្អូនមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ។

    លោកក៏បានអំពាវនាវឲ្យបងប្អូនទៅចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកំអោយឆ្លងជំងឺកូវីដ-១៩ ដល់បងប្អូន ដល់ក្រុមគ្រួសារក៏ដូចជាសហគមន៏  ករណីមានបញ្ហាមិនប្រក្រតីត្រូវរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ។ លោកក៏សំណូមពរអោយអាជ្ញារធរចាត់ទុកប្រជាពលរដ្ឋដូចជាបងប្អូនពុកម៉ែរបស់ខ្លួន ស្ម័គ្រចិត្តបំរើគ្រប់ពេលវេលានិង​គ្រប់​កាលៈទេសៈ​។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here