មហាជនរិះគន់ថា ល្បែងជល់មាន់តាមអនឡាញនៅតាមទីប្រជុំជនក្នុងក្រុងបាលុង កំពុងដើរបញ្ច្រាសទិសគោលនយោបាយរាជរដ្ឋាភិបាល

0
68

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ខេត្តរតនគិរី# ការរិះគន់ទាំងនេះ បានលើកឡើងបន្ទាប់ទីតាំងល្បែងជល់ មាន់តាមទូរទស្សន៍អនឡាញបាន និងកំពុងកើតឡើងរីកដាល ដូចផ្សិត នៅតាមទីប្រជុំជន កណ្ដាលក្រុងបាលុង ខេត្តរតនគិរី ក្រោមអាណ្ណត្តិ ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណ:អភិបាលខេត្តរតនគិរី។

យោងតាមមតិរិះគន់ទាំងនេះថា ហាងកាហ្វេ បំពាក់ដោយល្បែងជល់មាន់ តាមទូរទស្សន៍អនឡាញទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ខ្លាចកើតមានអំពើចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ម៉្យាងវាកំពុងដើរផ្ទុយពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

ហើយទោះជាមានមតិរះគន់ យ៉ាងណាក្ដី ក៏កន្លងមកនេះ នៅតែមិនទាន់មានឃើញការបង្ក្រាបណាមួយ បានធ្វើឡើងទៅលើល្បែងជល់ មាន់តាមទូរទស្សន៍អនឡាញទាំងនោះ នៅឡើយទេ។

មតិទាំងនោះបន្តថា ទីតាំងល្បែងស៊ីសងទាំងនេះ បានបើកចំហ យ៉ាងរលូនជារៀងរាល់ថ្ងៃ តាំងពីព្រឹករហូតដល់ល្ងាចតែម្ដង។

មតិរិះគន់ទាំងនេះ បន្តទៀតថា តាមរយ:ល្បែងស៊ីសង ជាចំហ របៀបអណាធិប្បតេយ្យ ដោយគ្មានឃើញការទប់ស្កាត់ និងបង្ក្រាបបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋហាក់ដូចជាគ្មានជំនឿ ទៅលើសមត្ថកិច្ចអនុវត្តច្បាប់ និងសមត្ថកិច្ចរដ្ឋបាលដែនដីទាំងនោះទៀតទេ។

ពួកគាត់សុំឱ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលករណីល្បែងជល់មាន់ ឆបង្កប់ក្រោមរូបភាពច្បាប់អនុញ្ញាត ល្បែងឡូតូជាតិ នេះផង និងតម្រូវតាមសំណូមពរ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ប៉ុន្តែទោះជាយ៉ាងណាក្ដី រដ្ឋបាលខេត្ត និងលោកស្នងការ មិនបានបំភ្លឺដូចម្ដេចនោះទេ? ដោយស្វែងរកការទំនាក់ទំនងសុំបំភ្លឺមិនបានទេនៅពេលនេះ ហេតុនេះគេហទំព័រ និងទូរទស្សន៍រស្មីបូព៌ា រង់ចាំបំភ្លឺ ប្រសិនបើ មាន៕ (ដោយ លោក សន ចាន់ឌី)

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here