
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកកំពង់ស្វាយ ក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ក្រុមប្រឹក្សាឃុំរដ្ឋបាលស្រុក ប្រាសាទសំបូរ ក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកសន្ទុក និងក្រុមប្រឹក្សាឃុំនៃរដ្ឋបាលក្រុងស្ទឹងសែន។ សម្រាប់វគ្គបណ្ដុះបណ្ដាលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរង បានលើកឡើងពី វគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី២ ឆ្នាំ២០២២នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០០២ នឹងផ្តោតលើការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ដែលមានចំនួន៩ជំពូក។ ក្នុងនោះជំពូកទី១៖ ទិដ្ឋភាពទូទៅ ជំពូកទី២÷រចនាសម្ព័ន្ធ តួតាទី ភារកិច្ច និងទំនាក់ទំនងអន្តរដ្ឋបាល ជំពូកទី៣៖ ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង ជំពូកទី៤៖ កិច្ចប្រជុំក្រុមប្រឹក្សា ជំពូកទី៥៖ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ជំពូកទី៦៖ ការផ្តល់សេវា សាធារណៈ ជំពូកទី៧÷កិច្ចការរដ្ឋបាល ជំពូកទី៨៖ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រង បុគ្គលិក និងជំពូកទី៩៖ ការគ្រប់គ្រងហិរញ្ញវត្ថុ។ សម្រាប់ក្រុមបឹក្សាឃុំសង្កាត់ត្រូវចូលរួមឱ្យបានផលផុស និងប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។
ប្រសាសន៍ចុងក្រោយរបស់លោកជំទាវ សូមឱ្យវគ្គបណ្ដុះបណ្ដាលតម្រង់ទិសក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ សូមចូលរួមយ៉ាងសកម្ម និងមានសំណួរចម្លើយឲ្យបានល្អ ដើម្បីឱ្យដំណើរការវគ្គបណ្តុះបណ្តាលនេះដោយគុណភាព និងមានលក្ខណៈល្អប្រសើរឡើង។