ប៉ាត គន ,កង គាម ជាឈ្មួញដែលអាងទឹកលុយនិងបុណ្យស័ក្ត កំពុងយកមេឃុំជាខែលប៉ុនប៉ងឈូសឆាយដែនដីព្រៃលិចទឹកនៅចំនុចវាលស្រង៉ែ

0
266

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង៖ សមត្ថកិច្ចជំនាយនិងសមត្ថកិច្ចពាក់ពន្ធត្រូវបានមេការគ្រឿងចក្រឈូសឆាយដីចាប់ផ្ដើមចូលស្ទាបស្ទង់ដណ្ដឹងសកម្មភាពឈូសឆាយដីព្រៃក្រោមរូបភាពច្បាប់អនុញ្ញាតិឈូសឆាយដីស្រែ ។

មេការទាំងនោះត្រូវបានប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះបានអោយដឹងថា ថៅកែគ្រឿងចក្រឈូសឆាយទាំងនោះសុទ្ធតែមានលុយនិងឥទ្ធិពលដែលអាចបង្វក់សមត្ថកិច្ចមួយចំនួនអោយវង្វេងអស់ដីព្រៃរាប់ពាន់ហិចតារួចមកហើយ ដូចជាតំបន់ ឃុំ សំរោងសែន និង ឃុំច្រណូក ជាភ័សត្តាងស្រាប់។

បច្ចុប្បន្នដោយសារតែវង្វេងនិងអំពើរពុកលួយនិងឈ្មួញធំៗទាំងនោះហើយដែលធ្វើអោយដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូនស្ទើបាត់អស់ទាំងស្រុងអស់ពីលើផែនដីមានតែតួលេខនៅក្នុងផែនទីតែប៉ុណ្ណោះ។

ឥទ្បូវនេះដែនដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូននៅសល់ធំជាងគេគឺនៅចំនុចវាលស្រង៉ែ នៅក្នុងឃុំផ្លូវទូកខាងលើនោះ កំពុងត្រូវបានឈ្មួញធំៗ ចូលស្ដីដណ្ដឹង បង្កវិនាសសកម្មទៀតហើយ។

យោងតាមប្រភពពីមន្រ្តីផ្ទៃក្នុងនៃរដ្ឋបាលសាលាស្រុកកំពង់លែងបានលួចបង្ហើបអោយដឹងថា ដែនព្រៃលិចទឹកនៅចំនុចវាលស្រង៉ែនោះជាព្រៃ របោះមានវាលខ្លះ ព្រៃខ្លះ ដែលធ្វើអោយឈ្មួញធំៗសហការណ៍ជាមួយសមត្ថិកិច្ចដែនដីឃុបឃិតគ្នាធ្វើសំណើទៅថ្នាក់ជាតិដើម្បីអោយសម្ដេចនាយករដ្ឋមន្រ្តី ឆ្វៀលដីនោះមកអោយប្រជាជនធ្វើស្រែដោយយកលេសប្រជាជននៅ ភូមិផ្លូវទូកនោះតែម្ដង។

ប្រភពនេះបានបញ្ជាក់ថាប្រជាជនទាំងនោះគ្រាន់តែគេយកមកធ្វើជាខែលតាមផ្លូវច្បាប់តែប៉ុណ្ណោះ តែតាមការពិតសុទ្ធតែឈ្មួញទិញលក់ដី រដ្ឋបាលជលផលនិង រដ្ឋបាលដែនដីរៀបចំទាំងអស់។

យោងតាមប្រភពព័ត៌មានដដែលនេះបានបង្ហើបអោយដឹងទៀតថាមេកាឈ្មួញទាំងនោះមានឈ្មោះ ប៉ាត គន ជាអនុប្រធានស្នាក់ការដឺបេអគ្គប្រចាំខេត្តកំពង់ឆ្នាំង, លោក កង គាម ជាឈ្មួញធំជួញផលនេសាទទាំងខុសទាំងត្រូវច្បាប់និង ឈ្មោះ គាន។
ចំណែកមេការឈ្មួញទាំងបីនេះបានអោយដឹងថាបើអ្នកកាសែតចង់ដឹងកិច្ចការនេះច្បាស់សូមទៅសួរលោក មេឃុំទៅ…៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here