
-រុះរើរបាំងស្បៃមុងចំនួន០៣ករណីស្មើនឹង១១កន្លែង ប្រវែង៤១០ ម៉ែត្រ លូស្បៃមុងចំនួន១២មាត់
-បង្គោលសរុបចំនួន ៥១០ដើម នឹងបានចាក់លែងត្រីចម្រុះចំនួន៧៥គីឡូក្រាម
កំពង់ឆ្នាំង÷ នេះ ! បើយោងតាមសេចក្ដីរាយការណ៍ របស់ លោក
លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជូនឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ស្ដីពីលទ្ធផលបង្ក្រាប នៅថ្ងៃទី១៦ខែសីហា ឆ្នាំ ២០២២ នៅចំណុចបឹងបួនមុំ ,ចំណុចព្រែកភ្លង និងចំណុចកោះព្រែកក្រពើ ឋិតនៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ,ស្រុកបរិបូរណ៌ និងស្រុកជលគិរី ។
នៅក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ករណីបង្ក្រាបបទល្មើសជលផលនេះ បានធ្វើឡើងដោយកម្លាំងសហការជាមួយគណ:បញ្ជាការឯកភាពស្រុករលាប្អៀរ ,គណ:បញ្ជាការឯកភាពស្រុកបរិបូណ៌ និងគណ:បញ្ជាការឯកភាពស្រុកជលគិរី សរុបមានចំនួន៤២នាក់ និងមធ្យោបាយដោយកាណូតបាឡាស្មាច់ ៨គ្រឿង៕ ដោយការិយាល័យនិពន្ធ