ប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទមានលក្ខណៈទ្រង់ទ្រាយធំ ហួសដែនកំណត់នៅបឹងទន្លេសាប សមត្ថកិច្ចធ្វើការហាមឃាត់និងធ្វើការអប់រំ

0
89

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ជាប្រធានក្រុមការងារទទួលខុសត្រូវ នៅឃុំផាត់សណ្តាយ និងសហការរីបានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ។ ការចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅត្រង់ចំណុចចាប់ពី បឹងម៉ា ដល់បឹងកំភ្លាញធំ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និងក្រុមការងារបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដែលប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទមានលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់កំពុងតែបំផ្លាញ់នូវធនធានធម្មជាតិកើតឡើងវិញនៅបឹងទន្លេសាប លទ្ធផលមានដូចជា÷ បង្កសំណុំរឿងបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន៥របាំងប្រវែង១៥០០ម៉ែត្រ ឡុកចំនួន១០គ្រឿង លបលូចំនួន១៥មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១៥គីឡុក្រាម ចូលទន្លេវិញ ។

ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ ដែលនេសាទនៅរដូវត្រីពងដែលមានលក្ខណៈទ្រង់ទ្រាយធំ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុមការងារនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ អ្វីដែលព្រួយបារម្ភ ការបំផ្លាញនៅធនធានធម្មជាតិ យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ និងការពារ ថែរក្សាឲ្យបានជានិរន្តរ៍។ ដោយលោកហុី ឈុនលី និពន្ធនាយកគេហទំព័ររស្មីបូព៌ាRSP.TV.online

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here