វប្បធម៌សាក់យ័ន្រ្ត កេរ្តិ៍ដូនតារបស់ខ្មែរ នៅតែបន្តវេនដល់មនុស្សជំនាន់នេះ ក្នុងសម័យវិទ្យាសាស្ត្រជឿនលឿន

0
110

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សៀមរាប៖ ជាការមោទនភាពណាស់ ដែលវប្បធម៌សិល្ប:សាក់យ័ន្ត្រ ជាកេរ្តិ៍ដូនតាខ្មែរ នៅតែបានរក្សាទុក និងអភិរក្ស បន្តដល់យុវជនកូនខ្មែរជំនាន់នេះ ដែលជាសម័យវិទ្យាសាស្ត្រជឿនលឿននោះ ក្នុងនោះក៏មានសមាគម សហព័ន្ធខ្មែរសាក់យ័ន្ត្រ ដែលមានការអនុញ្ញាត និងទទួលស្គាល់ពីរាជរដ្ឋាបាលកម្ពុជាផងដែរ។

ក្នុងគោលបំណង នៃការខិតខំប្រឹងប្រែង របស់ប្រធានសហព័ន្ធខ្មែរសាក់យ័ន្ត្រ ក៏ដូចជា សមាជិកផ្សេងៗ នៅក្នុងសហព័ន្ធខ្មែរសាក់យ័ន្ត្រនេះ ដើម្បីទ្រទ្រង់វប្បធម៌ខ្មែរ ឱ្យបានស្ថិតគង់វង្សយូរអង្វែងតទៅ និងចង់ បានចូលទៅជាសមាជិកអង្គការ«យូនីស្កូរ» ជាសម្បត្តិវប្បធ៌មបេតិកភណ្ឌពិភពលោក។

ដោយឡែកនៅពេលថ្មីៗនេះ សហព័ន្ធខ្មែរសាក់យ័ន្ត្រ ដែលមានលោក សាយ ទេវិន្ទ ជាប្រធាន បានបើកសិក្ខាសាលារបស់ខ្លួន នៅខេត្តសៀមរាប រយ:ពេល២ថ្ងៃ គិតពីថ្ងៃទី៤ រហូតដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ ដែលមានសិក្ខាកាម ជាឯកទេសសាក់យ័ន្ត្រខ្មែរ ៩រូប អញ្ជើញចូលរួម ដើម្បីសិក្សាស្វែងយល់បន្ថែម នូវការអនុវត្តជាក់ស្ដែង ផ្សាភ្ជាប់ជាមួយទ្រឹស្ដីសិល្ប:សាក់យ័ន្ត្រ លើប្រធានបទ « សិល្ប:សាក់យ័ន្ត្របុរាណ តាមលំនាំលោកគ្រូ ព្រម ទុយ» ។

បើយោងតាមសេចក្ដីរាយការណ៍ ពីវគ្គសិក្សានេះថា លោកគ្រូ ព្រម ទុយ ក្នុងវ័យប្រមាណ ៧០ឆ្នាំ ជាព្រឹទ្ធាចារ្យ សាក់យ័ន្រ្តខ្មែរ មួយរូប ដែលមានប្រវត្តិ ល្បីល្បាញ នៅក្នុងទស្សវត្សន៍៦០ និង៧០នោះ កំពុង មានវត្តមាន ជាគ្រូបង្រៀន និងជាវាគ្មិន សម្របសម្រូល នៅក្នុងវគ្គសិក្សានេះ។បច្ចុប្បន្នលោកគ្រូ រស់នៅ ភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សេចក្ដីរាយការណ៍នេះ បានបន្តថា លោកគ្រូ បានរៀនផ្នែកសាក់យ័ន្រ្តខ្មែរបុរាណ និងផ្នែកមន្តគាថា តាំពីអាយុ១៥ ឆ្នាំ ពីសំណាក់ លោកគ្រូធំ ជាច្រើននាក់ ដូចជាលោក គ្រូ ហ៊ីង«មុនគេ» លោកគ្រូលិញ, លោកគ្រូលួស និងចុងក្រោយ គឺលោកគ្រូលាម។

លោក គ្រូ ព្រម ទុយ បានក្លាយជាគ្រូសាក់យ័ន្រ្តបុរាណ ដែលគេចាប់ផ្ដើម មានជំនឿខ្លាំងនៅឆ្នាំ១៩៧០ ដោយបន្តសាក់ជារៀងរាល់ថ្ងៃ រហូតមកដល់ឆ្នាំ១៩៧៥ ការសាក់របស់លោកគ្រូ កាន់តែភាពមមាញឹក ឡើង ព្រោះប្រទេសជួបនឹងសង្រ្គាម ជាកត្តា មួយជំរុញឱ្យអ្នកជំនឿមកសាក់យ័ន្ត្រ ដើម្បីការពារខ្លួន។

លោកគ្រូ ព្រម ទុយ បានរម្លឹកនៅក្នុងវគ្គសិក្សាថា ការសាក់យ័ន្រ្ត នៅសម័យនោះ គឺសាក់បានតែពេលយប់ ឬត្រូវបិទទ្វារផ្ទះនៅពេលថ្ងៃ ឬនៅក្នុងព្រៃស្ងាត់ ជាការលាក់កំបាំងបំផុត ព្រោះជាសម័យកាលវឹកវរ ដោយហេតុនេះហើយ ទើបបងប្អូនខ្លះនៅសម័យនោះ មិនសូវដឹងថាគ្រូនីមួយៗសាក់របៀបណាទេ 🙏🙏🙏។

ឯសម្ភារៈ ដែលលោកគ្រូប្រើប្រាស់ ក្នុងការសាក់នេះ មានដូចជា ដងសាក់ធ្វើពីផ្តៅ, ស្នែង ឬ ឈើដើម ក្រញូង ជាងដើម ចំពោះម្ជុលសម្រាប់សាក់គឺ ដែកឆ្អឹងឆ័ត្រ ដែលត្រូវបានដុះឱ្យមុតស្រួច និងរុំចុងម្ជុល កម្រាស់ស្លឹកចេក ឯទឹកថ្នាំមានដូចជា ខ្មៅដុះ«ដុំខ្មៅដែរចិនដុះដើម្បីសរសេរអក្សរ» និងប្រមាត់សត្វផ្សេងៗទៀត។
ចំពោះរណ្ដាប់ថ្វាយគ្រូមានដូចជា ខណ្ឌ៥ និងផ្កាស្រស់១គូ «សម្រាប់អ្នកមកសាក់ធម្មតា» ចំណែក សម្រាប់ កាន់ និងគោរពប្រតិបត្តិមានដូចជា ជម៤, បាយសីបឆាម១គូ ,សំពត់ស៥ហត្ថ ,ប្រាក់៥រៀល ,អង្កឆ្វេងស្តាំ និងទឹកអប់ឆ្វេងស្តាំ។

វគ្គសិក្សានេះ ត្រូវបានបញ្ចប់ នៅល្ងាចថ្ងៃទី៦ ខែសីហា ប្រកបដោយលទ្ធផលជោគជ័យ និងសិក្ខាកាម ម្នាក់ៗ បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ ដែល មានឈ្មោះដូចខាងក្រោម៖

១- លោកគ្រូ ស៊ីម សុទន់ ភេទប្រុស អាយុ២៩ឆ្នាំ
២ -លោកគ្រូ ស៊ីម សុទម ភេទប្រុស អាយុ២៩ឆ្នាំ
៣- លោកគ្រូ សាវ័ន្តដាវីន ភេទប្រុស អាយុ៣១ឆ្នាំ
៤ -លោកគ្រូ ណាន ពិនថង ភេទប្រុស អាយុ២៨ឆ្នាំ
៥ -លោកគ្រូ សួរ ចាន់បរមី ភេទប្រុស អាយុ៣២ឆ្នាំ
៦ -លោកគ្រូ ទឹន សុវណ្ណនរាហ៍ ភេទប្រុស អាយុ២៩ឆ្នាំ
៧ -លោកគ្រូ អោម គង្គារ ភេទប្រុស អាយុ ២៤ឆ្នាំ
៨- លោកគ្រូ មួន វីរ: ភេទប្រុស អាយុ២៤ឆ្នាំ
៩- លោកគ្រូ ឈុន សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here