រថយន្តកូរ៉េ២តោនកន្លះដឹកឈេីមូលចេញពីចំនុចភូមិទំនប់ស្រេីងអស់លក្ខជាប់អន្ទាក់សមត្តកិច្ចរដ្ឋបាលព្រៃឈេីកំពង់ថ្ម

0
427

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ៖នៅយប់ថ្ងៃទី 25 ខែឧសភា ឆ្នាំ2021វេលាម៉ោង 11: 10នាទីនៅចំណុចភូមិទំនប់ស្រើងមានរថយន្តកូរ៉េ 2 តោនកន្លះចំនួន 1 គ្រឿងបានចូលលើកឈើមូលនៅភូមិទំនប់ស្រើងគោលបំណងយកឆ្ពោះទៅកាន់ភូមិចុងដូង ឃុំចុងដូងស្រុកបារាយណ៍ ខេត្តកំពង់ធំ ប៉ុន្តែត្រូវអស់លក្ខជាប់អន្ទាក់សមត្តកិច្ចរដ្ឋបាលព្រៃឈេីកំពង់ថ្ម

ប្រភពពីប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា រថយន្តនេះជារបស់ម្ចាស់ឈ្មោះសាល ជាកូនរបស់លោកធួក ដែលជាឈ្មួញរកសុីដុះស្លែជាយូរឆ្នាំមកហេីយ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បន្ទាប់មកគេឃេីញមានរថយន្តម៉ាកលុចសុីសRX300បេីកបរដោយបុរស់ម្នាក់ឈ្មោះធួក បេីករថយន្តមកកាងផ្លូវឲ្យឡានធំរបស់កូនដែលឈ្មោះសាលដឹកចេញពីទំនប់ស្រើងមករហូតលុះមកដល់ភូមិខ្ពប ឃុំទីពោធិ ស្រុកសន្ទុក ខេត្តកំពង់ធំ ហេីយអ្នកសារព័ត៌មានយេីងបានរាយការណ៍ទៅលោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈេីកំពង់ថ្ម និងសហការជាមួយប៉េអឹមខេត្តកំពង់ធំ ទេីបក្របួចចាប់បានរថយន្តដឹកឈេីនេះតែម្ដង។

បច្ចុប្បន្នវត្ថុតាងនិងរថយន្ត ត្រូវបានផ្នែករដ្ឋបាលព្រៃឈេីកំពង់ថ្ម ប្រគល់ជូនប៉េអឹមខេត្តដេីម្បី រក្សាទុក។ (អត្ថបទនិងរូបភាពដោយ លោក ម៉ា ណារិទ្ធ្)

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here