អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចម្រុះ ចុះជួបប្រជាពលដ្ឋ និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់៣ ដែលប្រជាពលរដ្ឋបានអាស្រ័យផល ក្នុងភូមិសាស្ត្រស្រុកស្ទោង

0
92

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចម្រុះ ចុះជួបប្រជាពលរដ្ឋ និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់៣ ជុំវិញបឹងទន្លេសាប ដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលនាពេលកន្លងមក ស្ថិតនៅក្នុងតំបន់បែកចាន និងភ្នំជីមុស ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ការចុះមកជួបបងប្អូននៅពេលនេះ គឺអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានដីជុំវិញបឹងទន្លេសាប បន្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងបន្ថែមទៀត ដើម្បីកែសម្រួលទិន្ន័យឲ្យច្បាស់លាស់ លើដីតំបន់៣ ដែលប្រជាពលរដ្ឋបានអាស្រ័យផល មានរយៈពេលចាប់ពី១០ឡើងទៅ ដើម្បីក្រុមការងាររៀបចំឯកសារ ស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីតំបន់៣នេះ ជូនបងប្អូនទៅតាមអ្វីដែលក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ដោយផ្អែកលើផែនទីអាកាស ដែលជាផែនទីគោលសម្រាប់មកផ្ទៀងផ្ទាត់បន្ថែមទៀត។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា បើទោះបីដីនៅក្នុងតំបន់២ ឬតំបន់៣ ក៏ដោយ កន្លែងណាដែលនៅមានព្រៃ គឺមិនអនុញ្ញាតឲ្យធ្វើការកាប់ទន្ទ្រានបន្ថែមទៀតនោះទេ សូមបងប្អូនមេត្តាយោគយល់ និងអធ្យាស្រ័យទាំងអស់គ្នា ។ ការធ្វើបែនេះ ក្នុងគោលបំណងរួមគ្នា អភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាប ឲ្យធនធានជលផល និងជនធានធម្មជាតិ មានភាពល្អប្រសើរឡើងវិញ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here