ស.ស.យ.ក ខេត្តរតនគិរី សហការជាមួយ មន្ទីរសាធារណៈការខេត្ត បើកវគ្គបណ្ដុះបណ្ដាលបញ្ជ្រាបការយល់ដឹងឲ្យកាន់តែច្បាស់ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក

0
53

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(រតនគិរី)៖ដើម្បីបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាឲ្យកាន់តែច្បាស់នាព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី សហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តរតនគិរីបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ជូនដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្ត ចំនួន១០០នាក់។វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្តក្រោមអធិបតីភាពលោកញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានស.ស.យ.ក ខេត្ត។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះលោកញ៉ែម សំអឿន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ សមិទ្ធិផលជាតិសំខាន់ៗនានាត្រូវបានស្ថាបនាកសាងឡើង ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ក៏ត្រូវបានកសាងយ៉ាងប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ពីទីក្រុង រហូតដល់ ជនបទដាច់ស្រយ៉ាល ក្នុងគោលបំណងដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ និងដឹកជញ្ជូន។ប៉ុន្តជាមួយនឹងភាពងាយស្រួលខាងលើនេះ ក៏មានអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមិនបានចូលរួមគោរព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ ខ្វះការគោរពសិទ្ធិគ្នា បង្ករឲ្យមានភាពអនាធិបតេយ្យដូចជា បើកបរក្នុង ល្បឿនលឿនហួសច្បាប់បានកំណត់ បើកបរក្នុងស្ថានភាពស្រវឹង បើកបរប្រណាំងប្រជែង បើកបរមិនគោរពស្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍។

លោកបន្តថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា គឺតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស មានការចូលរួមទាំងអស់គ្នា ក្នុងការបើកបរយានយន្តត្រូវគោរពទៅតាមល្បឿនកំណត់ ដោយច្បាប់ចរាចរណ៍ ព្រោះល្បឿនជាមូលហេតុចំបងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយមុននឹងចេញដំណើរបើកបរតាមដងផ្លូវសាធារណៈ ត្រូវពាក់ខ្សែក្រវ៉ាត់ និងពាក់មួកសុវត្តិភាពរាល់ពេលធ្វើដំណើរតាមដងផ្លូវ។
ដូចេ្នះ វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ណាស់ សម្រាប់យុវជន ស.ស.យ.ក ដោយបានផ្ដល់នូវព័ត៌មាន និងចំណេះដឹង ពីផលប្រឈមនៃការបើកបរហួសល្បឿនកំណត់ ពាក់ព័ន្ធបញ្ញតិ្តច្បាប់ចរាចរណ៍ និងឆ្លើយតបនឹងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ខំប្រឹងកំពុងពុះពារយ៉ាងសកម្ម ក្នុងការទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសជាតិ ដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះថាសកម្មភាពរបស់យុវជន ស.ស.យ.កខេត្ត គឺជាគំរូដល់ល្អក្នុងការគោរព និងអនុវត្តច្បាប់ ហើយបានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែងរបស់យុវជនផងដែរ។ នាឱកាសនោះលោកគណអធិបតីក៏បានចែក និងពាក់មួកសុវត្ថិភាពជូនដល់អ្នកចូលរួមផងដែរ។

ដោយលោកសន ចាន់ឌី ភ្នាក់ងារគេហទំព័ររស្មីបូព៌ា

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here