អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងដីតំបន់បី និងផ្សព្វផ្សាយអនុសាសន៍របស់សម្ដេចតេជោ ស្តីពីការកាត់ឆ្វៀលដីនៅតំបន់បីនៅឃុំព្នៅ ឃុំកកោះ នៅស្រុកសន្ទុកជូនប្រពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផលយូរឆ្នាំ

0
85

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះជំនិតទីតាំងដីតំបន់បី និងផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់ឆ្វៀលដីនៅតំបន់បីជុំវិញបឹងទន្លេសាប ជូនពលរដ្ឋដែលបានរស់នៅ អាស្រ័យផល និងកាន់កាប់ចាប់ពី១០ឡើងទៅ។

នៅក្នុងឱកាសចុះផ្សព្វផ្សាយនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ដោយមើលឃើញពីទុក្ខលំបាករបស់ពុកម៉ែបងប្អូន សម្តេចតេជោ បានសម្រេចកាត់ឆ្វៀលដីនៅតំបន់បីជុំវិញបឹងទន្លេសាប ជូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយ។ ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់២ និងតំបន់៣ ក៏ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ហើយផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយមានការវាស់វែងកំណត់ព្រំដី រវាងដីរដ្ឋ និងដីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ហើយដីតំបន់បី ខិតខំដាំឈើបន្ថែមទៀតសម្រាប់ជាជម្រកត្រីឡើងវិញ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចកែសម្រួល និងកាត់ផ្ទៃដីចេញពីតំបន់អភិរក្ស ដែលមានផ្ទៃដីសរុបចំនួនប្រហែល២០០០ហិតាជូនបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលកន្លងមក។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ បានសម្តែងនូវក្តីសប្បាយរីករាយ ពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរពីជីវភាព និងសុខទុក្ខរបស់ពួកគាត់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here