ប្រទះឃើញសពសិស្សសាលាម្នាក់ដែលចុះលាងដៃនៅមាត់ស្ទឹងសែន រអិលជើងធ្លាក់ទឹ

0
69

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ# សពក្មេងស្រីរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងសែននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចរបាំងទឹកមួយកន្លែងមុខមន្ទីរសាធារណៈការនិងដឹងជញ្ជូនខេត្តកំពង់ធំ ក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន!

គួរំលឹកថាហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចជិតម្តុំពោងទឹក ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញក្មេងស្រី២នាក់ជាសិស្សសាលាបឋមសិក្សាកំពង់ធំក្រុង បាននាំគ្នាចុះលាងដៃនៅមាត់ទឹកស្ទឹងសែន ហើយក៏រអឹលជើងធ្លាក់ចូលទៅក្នុងទឹកស្ទឹង ដោយសារនៅចំណុចនោះមានទឹកហូរខ្លាំងបណ្ដាលឲ្យក្មេងទាំងស្រីទាំង២នាក់នោះបានលង់ទឹកស្ទឹងសែន តែសំណាងល្អត្រូវបានជួយសង្គ្រោះបានម្នាក់ ហើយម្នាក់ទៀតត្រូវបានលិចបាត់ទៅក្នុងទឹក ។

លោក គឹម សុខមករា អធិការក្រុងស្ទឹងសែន បានឱ្យដឹងថា!ក្មេងស្រីរងគ្រោះទាំង២នាក់នោះ ៖ ១/ ឈ្មោះ រ៉ុម វណ្ណដារី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង ដែលមាន ម្តាយ ឈ្មោះ ហ៊ាន វេងដែន និងឪពុកឈ្មោះ រ៉ុម សុធា រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានទាន់ពេលវេលា។

ចំណែកសពក្មេងស្រីរងគ្រោះទី ២-ឈ្មោះ ធឿន សុខរក្សា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដែលមានឪពុកឈ្មោះ ហុង ថុល និងម្ដាយឈ្មោះ ខេង គឹមលាន (គ្រូបង្រៀន) ដែលបានបាត់ខ្លួនលិចទៅក្នុងទឹកបាត់ ហើយទើបតែរកឃើញសាកសពអណ្តែតទឹកនៅចំណុចខាងលើនៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ! កាលពីបាត់ខ្លួនភ្លាមៗនៅពេលលោកទទួលបានព័ត៍មាននេះ លោកបានឲ្យកងកម្លាំងរបស់លោកជាច្រើននាក់ នាំគ្នាជិះកាណូតស្វែងរកដែរ តែរកមិនឃើញ!

ជាមួយគ្នានេះដែរ លោកអធិការក្រុងស្ទឹងសែនសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅតាមដងស្ទឹងសែន សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុវត្ថិភាពកូនៗរបស់អស់លោក ពីព្រោះទឹកស្ទឹងសែនកំពុងតែហក់ឡើងខ្លាំងនៅពេលនេះ។
បន្ទាប់ពីបានស្រង់សពរួចមកក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើតាមប្រពៃណី ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here