
កំពង់ឆ្នាំង÷ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តបង្ក្រាបអត់ឈប់ និងពុំលស់ថ្ងៃ ទៅលើបទល្មើសនេសាទ ក្នុងរដូវបិទនេសាទជាពិសេសចាប់តាំងពីចុងខែមិថុនា រហូតមកទល់បច្ចុប្បន្ន ។
ដោយឡែកនៅថ្ងៃទី14 ខែកក្ដដា ឆ្នាំ2022នេះ សមត្ថកិច្ចរដ្ឋបាលជលផល សហការណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៍, សហគមន៍នេសាទកំពង់ព្រះគគីរ បានចេញបង្រ្កាបបទល្មើសជលផល នៅ ចំណុចប្រឡាយតាចឹម ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្ត កំពង់ឆ្នាំង ដែលមានកម្លាំងសរុប ១៧ នាក់ និងមធ្យោបាយកាណូតបាឡាស្មាច់ ០៣គ្រឿង ក្នុងនោះបានរុះរើ និងបំផ្លាញវត្ថុតាងរួមមាន:
-របាំងសាច់អួន ០៣ កន្លែង ប្រវែង ២០០ ម៉ែត្រ
-លូសាច់អួន ចំនួន០៣មាត់
-បង្គោល ចំនួន ៣០០ដើម
-និងចាក់លែងត្រីចម្រុះ ចំនួន ១០ kg
ទាក់ទិននឹងការបង្ក្រាបអត់ឈប់នេះ ត្រូវបានសាធារណជនមើល ឃើញ និងលើកឡើងថា ល្មមដល់ពេល ដែលប្រជានេសាទល្មើសច្បាប់ ចូលរួមគោរពច្បាប់ ដើម្បីប្រយោជន៍ រក្សាពូជធារមច្ឆាជាតិ ,ការកាត់បន្ថយកញ្ចប់ថវិការជាតិ ក្នុងការចុះបង្ក្រាប ,ទុកពេលវេលាឱ្យសមត្ថកិច្ចរដ្ឋបាលជលផល បំពេញភារកិច្ចផ្សេងៗទៀត ដូចជាការអភិរក្សធនធានជលផលជាដើម ហើយប្រសិនបើការបង្ក្រាបអត់ឈប់ និងមិនរើសមុខដូចនេះ អ្នកប្រព្រឹត្ត នឹងទទួលរងការខាតបង់ជាបន្តបន្ទាប់ និងធ្វើឱ្យជីវភាពកាន់តែជួបការលំបាក៕ ដោយការិយាល័យនពន្ធ