ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំកម្លាំងបង្ក្រាបបទល្មើសនេសាទ ក្នុរដូវបិទនេសាទ

0
88

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង÷ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ នៅចំណុចភូមិគោកព្រះ ស្រុកបរិបូរណ៌ និងចំណុចវាលភក់ ស្រុកកំពង់លែង។

ជាលទ្ធផល បានរុះរើ និងបំផ្លាញចោលរួមមានៈ
_រុះរើរបាំងសាច់អួនចំនួន ២ករណីស្មើនឹង១៣កន្លែង ប្រវែង ៦៨០ម៉ែត្រ បង្គោលចំនួន៦០០ដើម លូសាច់អួនចំនួន២១មាត់ និងចាក់លែងត្រីចម្រុះ ចំនួន១០គីឡូក្រាម។
– ក្នុងនោះ ដោយប្រើប្រាស់មធ្យោបាយ កាណូត៥គ្រឿង និងកម្លាំង២២នាក់ មកពីខណ្ឌ រដ្ឋបាល ជល ផល កំពង់ឆ្នាំង និងគណ:បញ្ជាការ ឯកភាព ស្រុក កំពង់លែង និងស្រុកបរិបូណ៍។

គួរបញ្ជាក់ថា បទល្មើសនេសាទ ប្រភេទរបាំងស្បៃមុង និងរបាំងសាច់អួននេះ គឺកើតឡើងជារៀងរាល់ឆ្នាំ ក្នុងរដូវបិទនេសាទ ជាពិសេស របាំងស្បៃមុង នៅក្នុងដែននេសាទ ស្រុកកំពង់លែង និងស្រុជលគិរី គឺមានខួបឆ្នាំតែម្ដង នៅតាមទន្លេ ព្រែក បឹង ត្រពាំង និងស្ទឹង ដើម្បីឆ្លើយតប នឹងតម្រូវការ ចំណីត្រីឆ្ដោរ រាប់ម៉ឺនក្បាល នៃម្ចាស់នីមួយៗចិញ្ចឹម តាមគោលការណ៍បើកចំហ ស៊ីចំណីសិប្បនិមិត្ម របស់ក្រសួងកសិកម្ម-រុក្ខាប្រម៉ាញ់ និងនេសាទ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here