
ព្រៃវែង ៖ បនល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ នៅច្រកព្រំប្រទល់យួន-ខ្មែរ ចំណុចស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើឱ្យមហាជនរិះគន់ថា ជាស្រុកគ្មានច្បាប់ ចង់នណាចូលមកដីខ្មែរ ប្រកបមុខរបរទុច្ចរិត ដូច ម្ដេច ?ក៏ធ្វើទៅ…ឱ្យតែចំណេចផលប្រយោជន៍បុគ្គល និងបក្ខពួក។
មហាជនសង្កេតឃើញថា បនល្បែងដ៏ធំមួយកន្លែងនេះ កំពុងប្រមូលផ្ដុំអ្នកញៀនល្បែងធំៗ ដែលអញ្ជើញមកពីក្រៅស្រុក ជាជនជាតិ ខ្មែរ និងជនជាតិយួនឆ្លងដែន មកលេងមួយសេរី ដូចជាស្រុកគ្មានច្បាប់ ក្នុងអាណត្តិឯកឧត្តមអភិបាលខេត្ត ជា សុមេធី។
មហាជនបន្តលើកឡើងថា ទង្វើនេះ ធ្វើឱ្យបាត់កិត្យានុកូល គោល នយោបាយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ព្រោះថា សម្ដេចកំពុងកម្លាយកម្ពុជា ឱ្យទៅជាប្រទេសនិតិរដ្ឋ ដែលមានស្ថេរភាពនយោបាយ ,សន្តិសុខ ,សណ្ដាប់ធ្នាប់ និងធានាបាននូវសិទ្ធពលរដ្ឋ ពេញលិញ , បំបាត់ល្បែងស៊ីសងខុសច្បាប់ ដែលជាប្រភពអសន្តិសុខ ចោរកម្ម និងអំពើប្លន់ជាដើម។ល។
សួរថាបនល្បែងខាងលើ មានច្បាប់ឬទេ? បើមានច្បាប់ ម្ដេចគ្មានស្លាក ឈ្មោះ ? ហើយហេតុអី ក៏មិនបំភ្លឺឱ្យអ្នកសារព័ត៌មាន ជាសាធារណ: ដើម្បីស្រាយចម្ងល់មតិមហាជន? ហេតុអី បានជាគ្មានលក្ខណ្ឌ ចំពោះអ្នកចូលលេង និងមុខល្បែងទាំងនោះ ? ផ្ទុយទៅវិញបើកចំហ តាំងពីក្មេងអនិតិជន និងជនជាតិយួនគ្មានច្បាប់ចូលមកលេង និងពពាក់ពពូនគ្នា យ៉ាងអនាធិប្បតេយ្យ ផ្ទុយពីគោលការណ៍
សុខាភិបាល ពីវិធីការពារ ជម្ងឺឆ្លង ដូចជាមេរោគកូវីដ ជាដើម។
បើយោងតាមប្រភពព័ត៌មាន ពីអ្នកញៀនល្បែងទាំងនោះខ្លះ បាននិយាយឱ្យដឹងថា នៅក្នុងបនល្បែងនោះ មានល្បែងជាច្រើនប្រភេទដូចជា បញ្ជាល់មាន់ , បៀរ (BACARAT) និង អាប៉ោង ។ល។
ប្រភពនេះ បានបញ្ជាក់ថា ចំពោះបៀរ (BACARAT) លេងចាក់ភ្នាល់ដោយ រូបិយប័ណ្ណខ្មែរ ក្នុងមួយក្តារៗរាប់លានរៀល និងល្បែងបញ្ជល់មាន់ គឺមានជាជនជាតិខ្មែរមួយក្រុម ដែលគេស្គាល់ថា ជាមេធំ បានម៉ៅការ ពីថៅកែបនល្បែងជនជាតិវៀតណាម ឈ្មោះ ចូវ ក្នុងមួយសប្តាហ៍ចំនួន ២ ថ្ងៃ ចំណែក ៥ ថ្ងៃ ទៀតគឺ វៀតណាម ជាអ្នកធ្វើមេស៊ីសង ។
បើយោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅ ភូមិរោង បានប្រាប់អ្នកសារព័ត៌មានថា សព្វថ្ងៃនេះជនជាតិវៀតណាម ដែលលួចឆ្លងដែន មកលេងនៅបនល្បែងនេះ គឺលួចឆ្លងតាមទូក ពេលពួកគេ ឆ្លងមកដល់ដីខ្មែរ គឺមានក្រុមពួកម៉ូតូឌុប ជនជាតិវៀតណាមនៅលើដីខ្មែរ ប្រមាណពី២០ ទៅ៣០គ្រឿង រង់ចាំឌុបបន្ត មកបនល្បែងនោះ។
ប្រជាពលរដ្ឋ នៅក្នុង ឃុំចាម ស្រុកកំពង់ត្របែក សំដែងការព្រួយបារម្ភជាខ្លាំង ចំពោះការខ្លាចឆ្លងៀ រីករាលដាលនៃជំងឺកូវីដ-១៩ ,អំពើហឹង្សាក្នុងគ្រួសារ និងអំពើចោរលួច ,ចោរប្លន់ជាដើម នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយជាតំបន់ព្រំប្រទល់ផងនោះ៕