ជលផលខណ្ឌកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាពស្រុក បង្ក្រាបរបាំងស្បៃមុង នៅស្រុកកំពង់លែង និងស្រុកជលគិរី

0
94

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង ៖ បន្ទុកការបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង ក្នុងរដូវបិទនេសាទ នៅស្រុកកំពង់លែង និងស្រុកជលគិរី គឺមិនដែលធូរ ស្រាល និងថបថយទេ គឺមានតែកើនឡើងជារៀងរាល់ឆ្នាំ ហើយជន ប្រព្រឹត្តជាមុខសញ្ញាដដែលៗ ដែលទង្វើនេះ ធ្វើឱ្យសមត្ថកិច្ចរដ្ឋបាលជលផល ជួបការលំបាកជាខ្លាំង ជាពិសេសក្នុងដំណាក់កាល ទឹកផង គោកផងនេះ។

យោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ បានឱ្យដឹថា គ្រាន់តែចូលដល់ដើមរដូវវស្សាភ្លាម មានភ្លៀងធ្លាក់ ត្រីចាប់ផ្ដើពងកូន ក្នុងបឹងត្រពាំង ខណ:នោះក៏មានការចាប់ប្រមូលត្រី និងកូនត្រីទាំងនោះ ភ្លាមដែរ តាមរយ:របាំងស្បៃមុងស្អេកស្កះ ហើយក្នុងបឹង-ត្រពាំងទាំងនោះខ្លះ មិនមានទូក-កាណូត ចូលពីខាងក្រៅទៅដល់នោះទេ ជាហេតុធ្វើឱ្យសមត្ថកិច្ចស្មុកស្មាញក្នុងការបង្ក្រាបជាខ្លាំង និងចំណាយថវិការក៏ច្រើនទៀត។

ចំពោះត្រីពង-កូនក្នុងបឹងត្រពាំងទាំងនោះ គឺមានច្រើនរាប់ម៉ឺនលានកូន ប្រសិនបើយើងរក្សាបាន ពេលទឹកឡើងលិចខ្នងកោះ ចូលដល់.. កូនត្រីទាំងនោះ ចេញទៅវាល គឺកើនឡើងច្រើនមែនទែន ធ្វើឱ្យត្រីសម្បូរឡើងវិញ ជាលំដាប់។

ដោយមើលឃើញទង្វើនេសាទខុសច្បាប់ដដែលៗ និងធ្វើឡើងដោយមុខសញ្ញាដដែលនេះ ប្រជាជនភាគច្រើនលើសលប់ បានលើកឡើងថា ល្មមដល់ពេល សមត្ថកិច្ច អនុវត្តន៍ច្បាប់ ចាប់ទាំងមនុស្ស ក្នុងបទល្មើសជាក់ស្ដែង និងស្រាវជ្រាវកំណត់មុខសញ្ញា ដាក់ទៅតុលាការទៅ.. បើពុំនោះទេ គ្មានការរាងចាល ហើយសន្ទុះបទល្មើសនឹងកើនឡើង ជារៀងរាល់ឆ្នាំដែរ។

ជាក់ស្ដែងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ សមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង បានសហការជាមួយគណ:បញ្ជាការឯភាពស្រុក បានចេញបង្ក្រាបរបាំងស្បៃមុង នៅបឹងសន្ទុះ ស្ថិតនៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ហើយបន្តបង្ក្រាបនៅថ្ងៃទី២២ នៅបឹងតម្រាំក្របី ស្ថិតនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី និងបង្ក្រាបនៅចំណុចកោះដូនសុខ ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ដោយមានកម្លាំងសរុបចំនួន១១នាក់ ប្រើប្រាស់មធ្យោបាយ កាណូត៤គ្រឿង។

ជាលទ្ធផល បានបំផ្លាញចោលរួមមាន÷ ១-រុះរើ របាំងសាច់អួនចំនួន ១ករណីស្មើនឹង០៤កន្លែង ,ប្រវែង៣០០ម៉ែត្រ ,បង្គោលចំនួន១៥០ដើម ,លូសាច់អួនចំនួន០៦មាត់ និងចាក់លែងកូនត្រីចម្រុះចំនួន០៥គីឡូក្រាម។

២- រុះរើរបាំងស្បៃមុង០១ករណី ស្មើនឹង១៨ កន្លែង ប្រវែង៥០០ម៉ែត្រ លបលូស្បៃមុងចំនួន១៨មាត់ , បង្គោលចំនួន១៥០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន៥០គីឡូក្រាម៕ ដោយ ការិយាល័យនពន្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here