ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយ កំលាំងគណ:បញ្ជាការឯកភាពខេត្ត ស្រុក ឃុំ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប

0
65

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(ខេត្តកំពង់ធំ)÷ លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងក្រុមការងារបានចុះបំពេញការងារនៅបឹងទន្លេសាបដែលបងប្អូនប្រជាពលរដ្ឋកំពុងតែនេសាទហួសកំណត់ ដែលខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពុងតែមានវិធានការទប់ស្កាត់ បទល្មើសនេសាទដែលទ្រង់ទ្រាយធំ កំពុងនេសាទអាណាធិបតេយ្យ ។

ក្នុងការទប់ស្កាត់និងមានវិធានការមួយចំនួនក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប្រចាំការនៅនឹងកន្លែ និងយាមល្បាតកន្លែងអភិរក្សទាំង២ជាមួយសហគមន៍នេសាទផាត់សណ្តាយ។

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកំលាំងចំរុះចុះទប់ស្កាត់បង្រ្កាបបទល្មើសនៅចំណុចព្រែកបាឡត ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងនោះផងដែរក្រុមជំនាញក៏បានបង្ក្រាបនៅឧបករណ៍នេសាទមួយចំនួនមានការរុះរើកាប់បំផ្លាញចោលវត្ថុតាងបទល្មើសនេសាទនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនចំនួន០៦របាំងប្រវែង៣៨០ម៉ែត្រ លបលូចំនួន០៨ មាត់
ឡុកចំនួន០៦ គ្រឿង បង្គោលឈើចំនួន៣០០ដើម
ត្រីបានចាក់លែងត្រីចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។

លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានលើកឡើងពីបញ្ហាការនេសាទហួសកំណត់របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះសូមចូលរួមទប់ស្កាត់ មានវិធានការរាល់បទល្មើសផ្សេងៗដែលមានទ្រង់ទ្រាយធំ ព្រោះរដូវទឹកឡើងជារដូវត្រីពង ដើម្បីឲ្យបន្តពូជបានច្រើន ដើម្បីងាយស្រួលដល់បងប្អូននេសាទនៅរដូវទឹកស្រក។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here