អភិបាលរងខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋត្រូវហ៊ានរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចចំពោះជនណាមកទន្ទ្រានដីតំបន់បីដែលបានកាត់ឆ្វៀលរួច

0
111

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចចំពោះជនណាមកទន្ទ្រានដីតំបន់បីដែលបានកាត់ឆ្វៀលរួច ។ ឯកឧត្តម សុក ហៃ បានអំពាវនាវយ៉ាងដូច្នេះក្នុងពេលឯកឧត្តម ក្រុមការងារចុះពិនិត្យនិងបោះបង្គោលទីតាំងដីតំបន់៣ ដែលសម្តេចតេជោប្រកាសឆ្វៀលជូនប្រជាពលរដ្ឋតាមលិខិតលេខ ៣៩៣ ស.ជ.ណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ របស់ទីស្តីការគណ:រដ្ឋមន្ត្រីនៅទីតាំងដីតំបន់ខ្ទមរាយ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ(នៅខាងជើងស្ទឹង) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តមបានបន្តថាក្រោយពីការកាត់ឆ្វៀលហើយប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផល និងធ្វើការទិញលក់បានដោយស្របច្បាប់ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ ត្រូវរួមគ្នាដាំដើមឈើឡើងវិញ ហាមពង្រីកបន្ថែមដាច់ខាត។ ចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ ចំពោះការដាំបង្គោលបោះបង្គោលព្រំត្រូវបោះឲ្យបានជាប់មិនមែនបង្គោលចេះដើរនោះទេ។ ក្រុមការងារនឹងធ្វើការត្រួតពិនិត្យទើបង្គោលព្រំរៀងរាល់ប្រាំមួយខែម្តង ដោយមាននិយាមការណ៍កំណត់ច្បាស់លាស់ ប្រសិនបើក្រុមការងារពិនិត្យឃើញថាបងប្អូនមានការបង្ខិតបង្គោលព្រំបងប្អូនត្រូវទទួខុសត្រូវចំពោះមុខច្បាប់ ។

ចុងក្រោយឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមបោះបង្គោលព្រំឲ្យបានឆាប់ និងចូលរួមថែរក្សាការពារដាំដើមឈើឡើងវិញសម្រាប់កូនយើងជំនាន់ក្រោយ ។

គួរបញ្ជាក់ថាដីតំបន់បីនៅស្រុកកំពង់ស្វាយដែលត្រូវកាត់ឆ្វៀលជូនប្រជាពរដ្ឋមានចំនួន៤,០៧៣ ហិចតា ស្មើនឹង៩៤០ក្បាលដី ប្រជាពលរដ្ឋចំនួន៨៦០គ្រួសារ ដោយឡែកឃុំកំពង់គោមានចំនួន២,៨២៧ហិកតា ។
ជាមួយគ្នានេះប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ%E

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589