លោក ឡាង សារ៉ូ និងលោក គង់ សុភាព អនុវត្តបទបញ្ជា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង

0
79

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ សហការជាមួយកងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្រុកឃុំ អនុវត្តតាមបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅរដូវបិទ នៅដែនបឹងទន្លេសាប ឃុំផាត់សណ្ដាយខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផល ជាក់ស្ដែងនៅតាមគោលដៅដែលជនល្មើសកំពុងតែប្រព្រឹត្ត។

ក្នុងនោះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ឡាង សារ៉ូ អភិបាលរងស្រុកកំពង់ស្វាយ និងជាអនុប្រធានក្រុមការងារ ព្រមទាំងសហការរី បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចចាប់ពីចំណុចមុខព្រែកជើងលួងដល់មុខព្រែកទ័លក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លទ្ធផលអនុវត្តបាន១ករណី រុះរើបំផ្លាញចោលវត្ថុតាងបទល្មើស នៅនឹងកន្លែងមានដូចជា÷ របាំងសាច់អួនក្រឡាញឹកចំនួន៤របាំងប្រវែង ៨០០ម៉ត្រ។ ឡុកចំនួន៨គ្រឿង លប លូចំនួន១០លប បង្គោលចំនួន ៦០០ដើម ចាក់លែងត្រីចំនួន១០គីឡូក្រាម។

សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផលនៅចំណុច ម្លុកសានក្រង និងចំណុចព្រែកបាក់ដាវ ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លទ្ធផលអនុវត្តបាន០២ករណី រុះរើបំផ្លាញចោលវត្ថុតាងបទល្មើសនៅនឹងកន្លែងមានដូចជា÷១. របាំងសាច់ស្បៃមុងចំនួន០៣របាំងប្រវែង៣១០ម៉ែត្រ។ លូសាច់ស្បៃមុងចំនួន០៨មាត់ ឡុកសាច់ស្បៃមុងចំនួន០៦គ្រឿង បង្គោលចំនួន២៨០ដើម ចាក់លែងត្រីចូលបឹងធម្មជាតិទម្ងន់១០ គីឡូក្រាម។ ២. របាំងសាច់អួនក្រឡាញឹកចំនួន ០៤របាំងប្រវែង ៦០០ម៉ែត្រ។លូសាច់អួនចំនួន០៦មាត់ឡុកសាច់អួនចំនួន០៥គ្រឿង បង្គោលចំនួន៥១០ដើម ចាក់លែងត្រីចូលបឹងធម្មជាតិទម្ងន់ ១៥ គីឡូក្រាម ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here