ប្រជាពលរដ្ឋថា បទល្មើសព្រៃឈើ នៅតែកើតយ៉ាងសកម្ម នៅដែនព្រៃអង់តែន មិនអាចប្រកែកបាន

0
85

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ៖ យោងតាមអាខោនហ្វេកប៊ុក ឈ្មោះ Roeun Yort ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មាន១រូបនោះ បានង្ហោះថា នៅថ្ងៃទី១៤ ខែមថុនា ឆ្នាំ២០២២ មន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាត និងបង្ក្រាបបទល្មើសកាប់ទន្ទ្រានដីព្រៃ នៅតំបន់អូរទឹកថ្លា ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជាលទ្ធផលបង្ក្រាបបាន គោយន្តកន្ត្រៃចំនួន២គ្រឿង ដែលធ្វើសកម្មភាពប្រមូល និងដឹកជញ្ជូនកូនឈើ ប្រភេទចម្រុះដែលមានទំហំពី១៥សង់ទីម៉ែត្រ ទៅ៣សង់ទីម៉ែត្រ, ប្រវែង ៤ម៉ែត្រ ចំនួន ១២ដើម និងរណាយន្តត្រង់ទីនឺ ចំនួន ២គ្រឿង ឯជនល្មើសរត់គេចខ្លួនអស់ មុនពេលសមត្ថកិច្ចទៅដល់។

លោក Roeun Yort បានបញ្ជាក់ថា វត្ថុតាងខាងលើនេះ ត្រូវយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើក្រយារ អូរកំពប់អំបិល ។

ដោយឡែកមហាជន បានលើកឡើងថា ទាក់ទិននឹងសកម្មភាព បទល្មើសដឹកជញ្ជូនឈើចេញពី ដែនព្រៃអង់តែន នេះ កម្រឃើញសមត្ថកិច្ចរដ្ឋបាលព្រៃឈើសង្កាត់ក្រយារ និងសមត្ថកិច្ចរដ្ឋបាលផ្នែកកំពង់ថ្ម បង្ក្រាបណាស់ ក្រៅពី ការបង្ក្រាប ពីសមត្ថកិច្ចពាក់ព័ន្ធ ឬការហៅអន្តរាគមន៍ពីស្ថាប័នផ្សេង ឬបញ្ជាពីថ្នាក់លើនោះ ហើយបទល្មើស ដឹកជញ្ជូនឈើទាំងនោះ គឺកាត់តាមផ្លូវមុខសង្កាត់ក្រយារនោះតែម្ដង។

ផ្ទុយទៅវិញក្នុងករណីខ្លះ ការហៅសុំអន្តរគមន៍នេះ លោក ឈាង មាលា នាយសង្កាត់នេះ មិនខ្ចីទាំងអើពើផង ថែមទាំងខលប្រាប់ទៅជនល្មើស ឱ្យដឹកឈើគេចខ្លួនយ៉ាងព្រងើយទៀតផង។

ម៉្យាងករណីបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខាងលើនេះ គឺជាសក្ខីកម្មមួយទៀត ដែលអាចបញ្ជាក់បាន ថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន និងសកម្មទៀតផង នៅក្នុងដែនព្រៃអង់តែន ដែលកន្លងមក ភាគច្រើន សមត្ថកិច្ចមេព្រៃ និងបរិស្ថាន ដែលប្រចាំការនៅទីនោះ ច្រើនកុហកថ្នាក់លើ តបនឹងអ្នកសារព័ត៌មាន ជារឿងមិនពិត រឿងប្រឌិត និងបំផ្លើសការពិត ដែលមានលក្ខណៈញ៉ុះញុង បង្កឱ្យមានបទល្មើសឩក្រឹដ្ឋ ឬមជ្ឍឹមជាអាទិ៍ បើកុំតែតុលាការផ្ដល់ភាពយុត្តិធម៌ ជាច្រើនករណីនោះ កុំអីគេងគុកជាច្រើន… ព្រោះតែទង្វើកញ្ចក់ជួយជាតិ..ជួយសង្គម ៕ការិយាល័យនពន្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here