អស់ថ្លាថ្លែង អ្នកកាសែតផ្ដល់កន្លែងស្តុកឈើ ទៅមេព្រៃ-មេព្រៃប្រាប់ទៅជនល្មើសឱ្យទៅដឹកឈើចេញយ៉ាងព្រងើយ

0
95

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷ ចប់គ្មានវាចារ សូមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ពិនិត្យតាមគួរ ចំពោះទង្វើ នៃការផ្ដល់ព័ត៌មាន ពីទីតាំងលាក់ឈើ៦កន្លែង ទៅមេព្រៃ-តែបែរជាមេព្រៃប្រាប់ទៅ ជនល្មើស ឱ្យទៅដឹកឈើចេញយ៉ាងរលូនទៅវិញ។

កាលពីក្បាលព្រលប់ម៉ោងប្រមាណ៧ និង៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មាន១ក្រុម បានប្រទះឃើញឈើហ៊ុបមូលចំនួន០៦គំនរ នៅកន្លែងខុសៗ ក្នុងព្រៃក្បែរភូមិមួយ ឈ្មោះភូមិត្រពាំងឪឡឹក ឃុំក្រយារ ដែលជនប្រព្រឹត្តស្តុកលាក់ទុក មាន៤គោយន្ត ហើយការប្រទះឃើញឈេីនេះ គឺយោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅភូមិនោះ។
បន្ទាប់បានឃើញជាក់ស្ដែង ក្រុមអ្នកសារព័ត៌មាន ក៏បានផ្ដល់ព័ត៌មាន ទៅលោក ឈាង មាលា នាយសង្កាត់មេព្រៃក្រយា និងលោកជួ ឡី មន្ត្រីមេព្រៃខណ្ឌ ដែលមានបេសកកម្មនៅទីនោះ តែបន្តិចក្រោយមក ក្រុមអ្នកសារព័ត៌មាន បានទទួលព័ត៌មានមកវិញថា មេព្រៃមិនមកយកឈើ នោះទេ ថែមទាំងខលទៅប្រាប់ ជនប្រប្រឹត្ត ឱ្យប្រញ៉ាប់ ទៅដឹកឈើ ទាំងនោះចេញ ព្រោះមានអ្នកកាសែតខល ប្រាប់ហើយ។

ក្រោយមក ការឃ្លាំមើល ក៏ឃើញគោយន្តទាំង៤នោះ ចូលទៅដឹកឈើទាំង០៦កន្លែងនោះ ចេញទៅ ដោយសុវត្ថិភាព ឯអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ផ្ដល់ព័ត៌មាន បានត្រឹមតែលាន់មាត់ថា អញ្ចឹងមែន។

សេចក្ដីរាយការណ៍នេះ បានបន្តថា ក្នុងចំណោម ឈើ៤គោយន្តនេះ គេស្គាល់ ឈ្មោះ ទក់ នៅភូមិដងក្ដា ឃុំក្រយារ។

ចំពោះឈើទាំងនោះ គឺដឹកចេញពីព្រៃអង់តែន ដែលជាដែនព្រៃហាមឃាត់ របស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយឈ្មោះទក់ នេះ ជាជនសកម្មម្នាក់ ក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើនេះ យូរឆ្នាំមកហើយ គ្មានការបង្ក្រាបឱ្យរាងចាលនោះទេ។

ការដឹកជញ្ជូនឈើចេញពីដែនព្រៃអង់តែននេះ គឺធ្វើឡើងពុំលស់ថ្ងៃនោះទេ រូបភាពជាសត្វកណ្ដៀរ ជាមួយគ្នានឹងដែនព្រៃនេះ រងការកាប់ទន្ទ្រានព្រៃ រំលោភយកដី រាប់រយហិតា ហើយបច្ចុប្បន្នក៏នៅតែបន្តយ៉ាងរលូន នៅមានដើមឈើខ្លះនៅស្រស់ៗ និងខ្លះទៀតនៅស្រពាប់ៗនៅឡើយ ។

ប្រសិនបើ សមត្ថកិច្ចរដ្ឋបាលព្រៃឈើមួយចំនួន នៅតែមានទង្វើដូចខាងលើនេះ គឺដែនព្រៃអង់តែន ក៏ដូចជាដែនព្រៃហាមឃាត់ របស់រដ្ឋឯទៀត គេចមិនផុត ពីក្លាយជាវាលរហោឋាននោះទេ ៕ ដោយ លោកម៉ា ណារិទ្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here