លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវជួយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអភិវឌ្ឍស្រុកស្ទោង

0
124

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់)÷ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុក និងលោក គង់ សំអាត អភិបាលរងស្រុកស្ទោង និងសហការី ព្រមទាំងរដ្ឋបាលឃុំកំពង់ចិនត្បូង បានចុះពិនិត្យមើលស្ថានភាពផលប៉ះពាល់ ដើម្បីធ្វើផ្លូវបេតុង ភូមិកំពង់ក្តី ឃុំ កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរលោក សាយ គឹមឡម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅអមសង្ខាងផ្លូវត្រូវចូលរួមសហការទាំងអស់គ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីភូមិឃុំស្រុក យើងមានការអភិវឌ្ឍន៍ទាំងអស់គ្នា។ លោកបានបន្តទៀតថា សម្រាប់រដ្ឋបាលស្រុកស្ទោង អាជ្ញាធរមូលដ្ឋានតែម្នាក់ឯងមិនគ្រប់គ្រាន់ឡើយសម្រាប់អភិវឌ្ឍន៍មូលដ្ឋានពិសេសជនបទ គឺត្រូវមានការចូលរួមបន្ថែមទៀតពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសគឺប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្តង។

ជាមួយនេះផងដែរលោកអភិបាលស្រុក ក៏បានជំរុញដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវបង្កើនការយកចិត្តទុកដាក់ កសាងផ្លូវនេះឱ្យបានឆាប់រហ័ស និងប្រកបដោយបច្ចេកទេសគុណភាព ធានានូវការប្រើប្រាស់បានយូរអង្វែង និងមានការចូលរួមថែរក្សាពីប្រជាពលរដ្ឋនៅសង្ខាងផ្លូវក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងដែលត្រូវធ្វើនៅពេលនេះមានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកំរាស់០,១៥ម៉ែត្រ ជាថវិកាមូលនិធិឃុំកំពង់ចិនត្បូង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here