បនល្បែងគ្មានស្លាកឈ្មោះ នៅព្រំដែនខ្មែរ-វៀតណាម ចំណុចស្វាយអាង៉ោង ខេត្តព្រៃវែង កំពុងកាក់កបនឹងល្បែងជាច្រើនប្រភេទ

0
90

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ខេត្តព្រៃវែង ៖ បនល្បែងគ្មានស្លាកឈ្មោះ មួយកន្លែ នៅព្រំដែនខ្មែរ-វៀតណាម ចំណុចស្វាយអាង៉ោង ខេត្តព្រៃវែង កំពុងកាក់កបនឹងល្បែងជាច្រើនប្រភេទ។

ប្រជាពលរដ្ឋនៅតំបន់នោះ សុំឱ្យក្រសួងមហាផ្ទៃចុះពិនិត្យតាមការគួរ ដែលមានអ្នកញៀនល្បែង ជាជនជតិខ្មែរ និងវៀតណាម ទៅលេងយ៉ាងកុះករក្នុងមួយថ្ងៃៗ និងមានការចាញ់ឈ្នះ រាប់លានរៀល ក្នុង
ម្នាក់ៗ។

ទីតាំងបនល្បែងនេះ នៅជាប់នឹងបារាស ត្រួតពិនិត្យ របស់ប៉ូលិសវរ:ការពារព្រំដែន ប៉ុស្តិ៍ស្វាយអាង៉ោង ឋិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ល្បែងអាប៉ោង យូគី និងបញ្ជល់មាន់ ដែលគេលេង នៅបនល្បែងនេះ គឺលេងចាក់ភ្នាល់គ្នា ប្រាក់រាប់សិបលានរៀល ក្នុងមួយគូៗ ឯ ល្បែងបៀរ គឺគេលេងរបៀបស្តង់ដាកាស៊ីណូ (BAKARAT) ដែលលេងចាក់ភ្នាល់ ដោយរូបិយប័ណ្ណខ្មែរ រាប់សិបលានរៀលក្នុងមួយក្ដារៗ។

ប្រភពនេះ បន្តថាបនល្បែងនេះ ពុំមានស្លាកឈ្មោះនោះទេ ដោយគ្រាន់គេហៅ តៗគ្នាថា កាស៊ីណូ ស្វាយអាង៉ោង គឺមានថៅកែឈ្មោះ លោក ចូវ ជាជនជាតិវៀតណាម និងមានមេការម្នាក់ទៀត ឈ្មោះ លោក តី ជនជាតិខ្មែរ ដែលកំពុងកាងជារួម នៅបនល្បែងនេះ និងប៉ូលិសជើងចាស់ម្នាក់ទៀត នៅវរ:ព្រំដែននេះ ជាអ្នកកាងនៅទ្វារខាងមុខ។

ព័ត៌មាននេះ ពុំត្រូវបាន លោកអធិការប៉ូលិសស្រុកកំពុងត្របែក និងលោកមេប៉ុស្តិ៍ប៉ូលិសវរ:ការពារព្រំដែន ស្វាយអាង៉ោង ឆ្លើយបំភ្លឺដូចម្ដេចនោះទេ ដោយទូរស័ព្ទរបស់លោក ទំនាក់ទំនងមិនបានទេ នៅពេលនេះ។ ការិយាល័យនពន្ធយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺតាមរយ:លេខទូរស័ព្ទ ដែលមាននៅក្នុងព័ត៌មានផ្សាយ គ្រប់ម៉ោងធ្វើការ៕ ដោយ លោក ហ៊ីឈុនលី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here